បុរសម្នាក់ស្លាប់មួយរំពេច ខណៈជនជាតិបរទេសបើករថយន្តបុកម៉ូតូអូសជិត ៥០ម៉ែត្រ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូPCXមួយគ្រឿងបត់ឆ្លងផ្លូវត្រូវរថយន្តស៊េរីទំនើបម៉ាកALPHARDមួយគ្រឿងបើកបរដោយជនជាតិបរទេសបុកពីចំហៀងពេញទំហឹងអូសជិត៥០ម៉ែត្រ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២១ នៅចំណុចមុខ បុរី ជីបម៉ុង តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ថោង ឌីណា ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរបើករថយន្តឲ្យក្រុមហ៊ុនមួយកន្លែងស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GO-0318ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវបំណងត្រឡប់ក្រោយវិញ ខណ:នោះក៍មានរថយន្តស៊េរីទំនើបម៉ាកALPHARDមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AV-2799បើកបរដោយបុរសជនជាតិបរទេសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះជ្រុលបុកម៉ូតូពីចំហៀងពេញទំហឹងអូសជិត៥០ ម៉ែត្របណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ភ្លាមនោះរថយន្តបង្កបន្តទៅមុខជិត១០០ម៉ែត្របម្រុងបើករត់ចេញ តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ទាំងអ្នកបើកបរនិងរថយន្តទុកប្រគល់ជូនសមត្ថកិច្ចជំនាញ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចគាត់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner