អង្គការ ILO បន្តគាំទ្រការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ខេត្តសៀមរាប!

ក្នុងជំនួបរវាងឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រង់គម្រោង ហូកា បានជួបសម្តែងការគួរសម្យជាមួយលោក Yutong Liu នាយកគម្រោងភាពជាដៃគូររបស់ ILO-China ទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ តំណាងអង្គការ ILO បានពិនិត្យលទ្ធភាពគាំទ្រការបណ្តុះបណ្តាលគ្រូបង្គោល ហូកា ដល់សិក្ខាកាមចំនួន ៤០រូប និងអ្នកជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈចំនួន ៦០រូប នៅខេត្តសៀមរាប អំឡុងត្រីមាសទី៤ ឆ្នាំ២០២១ ដោយប្រើប្រាស់យន្តការ និងឯកសារបណ្តុះបណ្តាលហូកា ដែលបានអនុវត្តកន្លងមកនៅភូមិភាគឦសាន្ត ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ SwissContact៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner