ឧកញ៉ា ឡូវ ហ៊ឺង នាំមកនូវអំណោយ ឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋ នៅក្នុងភូមិខ្ទឹង(Ktoueng) ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖

ក្នុងគោលបំណងចូលរួមការពារនិងទប់ស្កាត់ជម្ងឺកូវិដ១៩ ស្រមតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាក់ស្តែងនាព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ នៅក្នុងទីអារ៉ាមវត្តខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត ជាម៉ាសនិងថវិកាប្រមាណ ២៣៥០០ដុល្លា ផ្តល់ជូនភូមិខ្ទឹង សម្រាប់់ការអភិវឌ្ឍន៍ទៅលើការងារផ្សេងក្នុងភូមិ។យោងតាមការគូសបញ្ជាក់របស់ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានអោយដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និង ឧកញ៉ា ឡូវ ហ៊ឹង សូមសូមចងចាំទុកជាប្រវត្តសាស្រ្ត ចំពោះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លា ឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែង៧៥០០ម៉ែត្រ និងទទឹង៧ម៉ែត្រ តភ្ជាប់ទៅផ្លូវជាតិលេខ៨នៅក្នុងឃុំទងត្រឡាច។

ឧកញ៉ា ឡូវ ហ៊ឹង ជំរាបជូនប្រជាពលរដ្ឋនៅតាមមួលដ្ឋានទៀតថា ផ្លូវបេតុងនេះក្រោយពីស្ថាបនារួចនឹងជួយសំរួលពេលវេលាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋលើសពីនេះទៀតនៅអមសងខាងផ្លូវ នឹងការដាំបង្គោលភ្លើងបំភ្លឺផ្លូវដោយប្រព័ន្ធស៊ុលឡាផងដែរ។

« ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍លើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានបង្កើតសន្ថិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះបងប្អូន ប្រជាពលរដ្ឋអោយរួចផុតពី   សេចក្តីស្លាប់ក្នុង របបដ៍ឃោរឃៅ ខ្មៅងងឹងត     ៣ឆ្នាំ៨ខែនិង២០ថ្ងៃ   រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀង និងកំណើន សេដ្ឋកិច្ច ជាមធ្យម ៧ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឲ្យការវិវឌ្ឍន៍រីកចម្រើនប្រែមុខមាត់ថ្មីជាបណ្តើរ សាកសមជា ប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណ:ភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ ។

ឧកញ៉ា ឡូវ ហ៊ឺង បានប្រសាសន៍ សូម​បងប្អូនដែលកំពុងរស់នៅក្នុងភូមិនិងសហគមន៍ សូមចងចាំនិងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុលនិងជែលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅ ម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗ ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុជិវិតរស់នៅបានយូរអង្វែង។

          អំណោយរបស់ឯកឧត្តម ឧត្តមសេនីយ ហ៊ុន ម៉ាណែត ជាម៉ាសនិងថវិកាប្រមាណ ២៣៥០០ដុល្លា ផ្តល់ជូនភូមិខ្ទឹងសម្រាប់ការអភិវឌ្ឍន៍មានការចូលរួមពី ឧកញ៉ា ឡូវ ហ៊ឺង ឧបត្ថម្ភ២០.០០០ដុល្លា(ពីរម៉ឺនដុល្លា) លោកឧកញ៉ា ជា លាងហុងនិងលោកជំទាវ ២០០០ដុល្លា(ពីរពាន់ដុល្លា)   និងលោកឧកញ៉ា អ៊ែល សារ៉ុម និងលោកជំទាវ១៥០០ដុល្លា(១ពាន់ប្រាំរយដុល្លា)។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner