វៀតណាម​៖​ ​ស្លាប់​៧​២​នាក់​ ​ករណី​ឆ្លង​ថ្មី​ ​៣​៦​៣​៥​នាក់​ទៀត​

វៀតណាម​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ថ្មីៗ​ ​ចំនួន​៣​៦​៣​៥​នាក់​ ​និង​ស្លាប់​៧​២​នាក់​ទៀត​ ​កាលពី​ថ្ងៃពុធ​ទី​២​០​ ​តុលា​ ​ម្សិលមិញ​ ​កើន​ឡើង​៦​០​៨​ករណី​ ​បើ​ធៀប​នឹង​កាលពី​ម្សិល​ម្ងៃ​។​

​ក្រសួងសុខាភិបាល​វៀតណាម​ថា​ ​ករណី​ថ្មីៗ​នេះ​ ​រក​ឃើញ​នៅ​ក្នុង​ខេត្ត​ ​ក្រុង​ ​ចំនួន​៥​០​ ​ក្នុង​នោះ​ ហូ​ជី​មិញ​ ​ច្រើនជាង​គេ​ ​ជាង​១​ពាន់​នាក់​ ​ក្រៅពី​នេះ​ ​ប៊ី​ញ​ឌុ​ង​ ​និង​ឌុ​ង​ណៃ ​ក៏​ច្រើន​ដែរ​។​

​វៀតណាម​មាន​អ្នក​កើតជំងឺ​កូ​វី​ដ​១​៩​ ​កើន​ដល់​ ​ចំនួន​៨​៧​៣​៩​០​១​នាក់​ហើយ​ ​ស្លាប់​វិញ​ ​កើន​ដល់​ ​២​១​៤​១​៦​នាក់​ ​អ្នកជំងឺ​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​វិញ​ ​កើន​ដល់​ ​៧​៩​៦​៥​៨​៣​នាក់​ហើយ​។​

​ប្រជាពលរដ្ឋ​វៀតណាម​ជាង​៤​៨​លាន​នាក់​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​ ​យ៉ាងហោចណាស់​ ​១​ដូ​ស​ ​ខណៈ​ការ​ចាក់​គ្រប់​២​ដូ​ស​ ​មាន​១​៩​.‌​១​លាន​នាក់​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner