ឯកឧត្តម សុខ ប្រសិទ្ធិ ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួម កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៧
នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេ ខាធិការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន តំណាង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១៧ ក្រោមវត្ត មានប្រធានអង្គប្រជុំ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតាមប្រព័ន្ធវីដេអូ Conference ។
កិច្ចប្រជុំ ឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន ត្រូវបានបែង ចែកជាប្រាំកិច្ចប្រជុំ រួមមាន៖ កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និង សិល្បៈ អាស៊ានលើកទី១៧ ,កិច្ចប្រជុំ ឧត្តមមន្ត្រីវប្បធម៌ និងសិល្បៈអាស៊ាន បូក បី លើក ទី១៣ ,កិច្ចប្រជុំឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈ អាស៊ាន បូក ចិន លើក ទី៩ ,កិច្ចប្រជុំ ឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈ អាស៊ាន បូកជប៉ុន លើក ទី៨ ,កិច្ចប្រជុំ ឧត្តមមន្ត្រី ទទួលបន្ទុកវប្បធម៌ និងសិល្បៈ អាស៊ាន បូកកូរ៉េ លើក ទី៨ ,កិច្ចប្រជុំទាំងអស់នេះប្រទេស កម្ពុជាទទួលតួនាទី ជាប្រធាន នៃកិច្ចប្រជុំ ។
កិច្ចប្រជុំនេះនឹងផ្តោតទៅលើការលើកកម្ពស់វឌ្ឍនភាព និងសិល្បៈអាស៊ាន ដែលជាគ្រឹះមួយនៃ សក្កានុពលសហគមន៍អាស៊ាន កសាងភាពសុខដុមរមនា ក្នុងចំណោមប្រជាជាតិអាស៊ាន ការលើកស្ទួយស្មារតីភាពជាម្ចាស់ក្នុងការអភិ រក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌ វប្បធម៌អាស៊ាន។ ការពង្រឹងការយល់ដឹង ផ្នែក វប្បធម៌ គ្នា ទៅវិញទៅមក និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការជំរុញ វិសាល ភាពនៃការផ្សព្វផ្សាយអំពីវប្បធម៌ ការច្នៃប្រឌិត នវានុវត្តន៍ ការបង្កើន ជីវ ភាពរស់ នៅក្នុងការកសាង សហគមន៍អាស៊ាន ឆ្ពោះទៅរកការអភិវឌ្ឍរួម ប្រកប ដោយចីរភាព ៕ ដោយ: រ៉ាវុធ