រ៉ូណា​ល់ដូ ​បន្ត​ជួយ​ឲ្យ​ ​Man​ U​t​d​ ​ឈ្នះ​ការ​ប្រកួត​ ​គ្រាប់​បាល់​ចុង​ម៉ោង​

Man​ U​t​d​ ​បាន​ឈ្នះ​ ​At​a​l​ant​a​ ​បាន​ក្នុង​លទ្ធផល​ ​៣​-​២​ ​ការ​ប្រកួត​ពានរង្វាន់​ U​E​F​A​ ​Champion​s ​League​ ​កាលពីយប់មិញ​ ជាមួយនឹងការបន្តជួយរកគ្រាប់បាល់ចុងម៉ោងរបស់ CR7។

​ក្រុម​មកពី​អ៊ីតាលី​ ​At​a​l​ant​a​ ​បាន​នាំមុខ​ទៅលើ​ក្រុម​បិសាច​ក្រហម​ ​Man​ U​t​d​ ​២​គ្រាប់​មុន​ទៅ​ហើយ​នៅ​តង់​ទី​១​ ​ប៉ុន្តែ​ក៏​ត្រូវ​ ​Man​ U​t​d​ ​វាយបក​បាន​វិញ​២​គ្រាប់​នៅ​តង់​ទី​២​ ​និង​ថែម​បាន​១​គ្រាប់​ទៀត​នៅ​ចុង​ម៉ោង​ ​ដោយ​ការ​តែ​ត​របស់​ Cr​i​s​t​i​an​o Ron​a​l​do​ ​។​ ​ចប់​ការ​ប្រកួត ​បិសាច​ក្រហម​បាន​យកឈ្នះ​វិញ​ក្នុង​លទ្ធផល​ ​៣​-​២​ ​យក​៣​ពិន្ទុ​សម្រាប់​ការ​ប្រកួត​ស​ប្ដាហ៍​ទី​៣​នេះ​។​

​នេះ​គឺជា​លើក​ទី​២​ហើយដែល​ ​កីឡាករ​ព័រ​ទុ​យ​ហ្គាល់​រូប​នេះ​បាន​ជួយ​ឲ្យ​ ​Man​ U​t​d​ ​ឈ្នះ​ការ​ប្រកួត​ចុង​ម៉ោង​ ​ចាប់តាំង​ពី​គេ​ទើប​ប្តូរ​មកលេង​នៅ​ក្លឹប​នេះ​វិញ​ ​កាលពី​ខែកញ្ញា​ ​ក្នុង​នោះ​ ​អំឡុង​ការ​ប្រកួត​ជាមួយ​ ​Villa​r​real​ ​គ្រាប់​បាល់​របស់​រ៉ូ​ណា​ល់ដូ ​នៅ​នាទី​ ​ជាង​៩​០​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner