ក្មេងទំនើង ០១ក្រុម រហស្សនាមក្រុមលេខ៩ ប្រើអាវុធកាប់ប្លន់យកទូរសព្ទដៃជនរងគ្រោះ ០១គ្រឿងម៉ាក OPPO A15 ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវចាប់ខ្លួនបាន ០៦នាក់

ភ្នំពេញ៖ ក្មេងទំនើង០១ក្រុមមានរហស្សនាមក្រុមលេខ៩មានគ្នាជាង១០នាក់បានធ្វើសកម្មភាពយកកាំបិតកាប់ដេញកាប់ជនរងគ្រោះ០១នាក់និងម៉ូតូប្លន់យកទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO A15ខណៈជនរងគ្រោះកំពុងលេងកីឡា ត្រូវបានកម្លាំងអធិការនគរបាលខណ្ឌប្ញស្សីកែវបង្រ្កាបចាប់ខ្លួនជាន្តបន្ទាប់សរុប០៦នាក់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្រោយពីក្រុមក្មេងទំនើងទាំងនេះធ្វើសកម្មភាពប្លន់យកទូរស័ព្ទដៃបានសម្រេចរួចហើយនាំគ្នារត់គេចខ្លួនបានមួយរយៈនោះ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវប្រាប់ឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៨ខែតុលាឆ្នាំ២០២១ នៅ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវមានជនរងគ្រោះឈ្មោះ រ៉ា វីអីសាត់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្លូវបេតុង ក្រុមទី៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ភ្នំពេញបានកំពុងលេងបាល់ទាត់ជាមួយមិត្តភក្តិហើយយកទូរស័ព្ទដៃម៉ាកOPPO A15 ដាក់ក្នុងខ្លុប៉ូតូ លុះបន្ទាប់មកស្រាប់តែមានក្មេងទំនើង០១ក្រុមមានគ្នាបជាង១០នាក់បានជិះម៉ូតូ៥គ្រឿង បានដកកាំបិតដេញកាប់ទៅលើជនរងគ្រោះក៏រត់ចោលម៉ូតូហើយបក្ខពួកជនសង្ស័យកាប់ម៉ូតូនិងយកទូរស័ព្ទជនរងគ្រោះរួចជិះម៉តូរត់គេចខ្លួនបាត់អស់។

លោកអធិការប្រាប់ឱ្យដឹងទៀតថា បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី២ បន្ទាបពីកម្លាំងនគរបាលប៉ុស្តិ៍ទទួលបណ្តឹងនេះហើយ លោកក៏បានបញ្ជាកម្លាំងជំនាញខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ក៏បានបើកការស្រាវជ្រាវរកជនសង្ស័យតាមរយៈកាមរ៉ាសុវត្ថិភាព និងបានកំណត់មុខសញ្ញាជនសង្ស័យ លុះបន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុប០៦នាក់ និងម៉ូតូ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់នេះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស។ចំណែកបក្ខពួកនៅសេសល់កម្លាំងសមត្ថកិច្ចខណ្ឌប្ញស្សីកែវបន្តស្រាវជ្រាវដើម្បីតាមស្វែងរកចាប់ខ្លួនពួកគេយកមកផ្តន្ទាទោសបន្ថែមទៀត៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner