បុរសម្នាក់ បើករថយន្តមួយគ្រឿង បុកគូទរថយន្តស៊េរីទំនើបពីក្រោយ បណ្ដាលឱ្យរងការខូចខាត ម្ចាស់ទាមទារសំណងចំនួន ២ម៉ឺនដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តមួយគ្រឿង ជាន់ហ្វ្រាំងមិនស៊ី ជ្រុលបុកគូទរថយន្តស៊េរីទំនើបពីក្រោយ កំពុងតែឈប់ចាំភ្លើងស្តុប បណ្ដាលឱ្យរងការខូចខាត ម្ចាស់រថយន្តរងគ្រោះទាមទារសំណងចំនួន ២ម៉ឺនដុល្លារ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១១នាទីព្រឹក ថ្ងៃទី២១ ខែតុលាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីតៃកុងរថយន្តបង្ក បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើកបររថយន្តមួយគ្រឿង ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-3499 ដឹកដែកយកទៅដាក់នៅកោះពេជ្រ បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរូបគាត់បានជាន់ហ្វ្រាំងមិនស៊ី ជ្រុលទៅបុកពីក្រោយគូទរថយន្តស៊េរីទំនើប ម៉ាក Lexus LM 300h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ កម្ពុជា T.L.1688 ដែលកំពុងតែឈប់ចាំភ្លើងស្តុបស្រប់ទិសគ្នា បណ្ដាលឱ្យរងការខូចខាតកំពិតកាងផ្នែកខាងក្រោមបន្តិចបន្តួច រីឯរថយន្តបង្កវិញ មិនមានរងការខូចខាតនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តរងគ្រោះ ទាមទារសំណងចំនួន ២ម៉ឺនដុល្លារ ដើម្បីយកជួសជុលឱ្យដូចដើមវិញ ប៉ុន្តែដោយសារខាងម្ចាស់ភាគីរថយន្តបង្ក បានទាមទារសំណងច្រើនពេក ទើបខាងមភាគីរថយន្តបង្ក មិនមានលទ្ធភាពសង ទើបភាគីម្ចាស់រថយន្តរងគ្រោះ ក៏សម្រេចឱ្យខាងភាគីរថយន្តបង្ក យករថយន្តទៅជួសជុលឱ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner