កោះកុង និងត្បូងឃ្មុំ ដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ ពាន រង្វាន់ សម្ដេច តេ ជោ ហ៊ុន សែន (ថ្នាក់ខេត្ត)

អត្ថបទដោយ៖
ធី ដា

ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើក ទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ ២០២១ បាន រក ឃើញ បេក្ខ ភាព វគ្គ ផ្ដាច់ ព្រ័ត្រ ហើយ គឺ ក្រុម កោះ កុង អេហ្វស៊ី និង ខេត្តត្បូងឃ្មុំ ក្រោយ បញ្ចប់ ការ ប្រ កួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី២០ ខែតុលានេះ ខណៈ ខេត្ត ត្បូង ឃ្មុំ បានទទួលជ័យជម្នះ ដោយស្វ័យប្រវត្តិលើខេត្តបាត់ដំបង។

ចំពោះក្រុមកោះកុងអេហ្វស៊ី បានយកឈ្នះខេត្តបន្ទាយមានជ័យ ១-០ នៅ កីឡដ្ឋាន AEU Sport Park។ ក្នុងជំនួបចាញ់ធ្លាក់នេះ កោះកុង បាន បើកការនាំមុខគូប្រជែង ១គ្រាប់មុន នៅវគ្គទី១ តាម រយៈ ការទាត់ បាល់ ចេញពីជ្រុង ហើយបំប៉ោងសំណាញ់ទីដ៏ល្អ ពីសំណាក់កីឡាករ ហ៊ឹម រ៉ស់សាលី នៅនាទី៤៥+១ ហើយលទ្ធផលនេះ បានរក្សារហូតដល់ចប់ ៩០នាទី បន្ទាប់ពីបន្ទាយមានជ័យ ព្យាយាមវាយបកវិញ តែធ្វើពុំបានសម្រេច។

ដោយឡែក ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១គូទៀត ត្រូវបាន គណៈ កម្ម ការ ប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC សម្រេច លុប ចោលការ ប្រកួត ភ្លាមៗ ដោយផ្ដល់ជ័យជម្នះដល់ខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ៣-០ លើ ខេត្ត បាត់ ដំបង បន្ទាប់ពីរកឃើញកីឡាករខេត្តបាត់ដំបង ៤រូប មាន វិជ្ជ មាន កូវីដ-១៩។ ក្នុងព្រឹត្តិការណ៍នេះ នាំឲ្យខេត្តបាត់ដំបង អស់ឱកាសបន្ដការ ប្រកួត ទៀត សូម្បីការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ក៏ដោយ។

យោងតាមការជូនដំណឹងរបស់ CNCC គឺបានរកឃើញកីឡាករ ២រូប របស់ ខេត្តបាត់ដំបង ពេលធ្វើតេស្ដមុនការប្រកួតលើកទី១ កាល ពីថ្ងៃ ទី១៨ ខែតុលា និងបន្ដរកឃើញកីឡាករ ២រូបបន្ថែមទៀត មានវិជ្ជមាន កូវីដ-១៩ ក្នុងការធ្វើតេស្ដលើកទី២ មុនការប្រកួត នៅថ្ងៃទី២០ ខែតុលា នេះ។ ដូច្នេះ យោងតាមបទបញ្ជាការប្រកួត ក៏ដូច ជាយោង តាម ស្មារតី កិច្ចប្រ ជុំបន្ទាន់រវាងភាគីពាក់ព័ន្ធ CNCC ក៏ សម្រេច លុបចោលការប្រកួត តែម្ដង។

ដោយហេតុនេះ ក្រុមកោះកុងអេហ្វស៊ី និងខេត្តត្បូងឃ្មុំ នឹងត្រូវជួបគ្នា ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៣ ខែតុលា ចុងសប្ដាហ៍នេះ ដើម្បីប្រជែងពាន រង្វាន់ សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) ឆ្នាំ២០២១។ ម្យ៉ាងវិញទៀត ក្រុម ទាំងពីរ រួមទាំងខេត្តបន្ទាយមានជ័យ បានទទួលសិទ្ធិចូលរួម ប្រកួត ពាន រង្វាន់ សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) ហើយខេត្តបន្ទាយមាន ជ័យ ក៏ទទួលបានចំណាត់ថ្នាក់លេខ៣ នៃពានថ្នាក់ខេត្ត ដោយ ស្វ័យ ប្រវត្តិ ផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner