អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤២លាន៧៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៩៣ម៉ឺននាក់ និងជាសះស្បើយ២២០លាន៧ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៤២លាន៧៩ម៉ឺន៦ពាន់៦៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៩៣ម៉ឺន៧ពាន់៥២៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២២០លាន៧ម៉ឺន៥ពាន់៣៣៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៦លាន៩ម៉ឺន២ពាន់៣៦២នាក់ ស្លាប់ចំនួន៧៥ម៉ឺន១ពាន់៨១១នាក់ និងជាសះស្បើយចំនួន៣៥លាន៨១ម៉ឺន៩៧០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន១២ម៉ឺន៦ពាន់៦៨២នាក់ ស្លាប់៤៥ម៉ឺន២ពាន់៨៤៤នាក់ និងជាសះស្បើយ៣៣លាន៤៨ម៉ឺន៨ពាន់១៨១នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៦៨ម៉ឺន៤៨៩នាក់ ស្លាប់ចំនួន៦០ម៉ឺន៤ពាន់៣០៣នាក់ និងជាសះស្បើយ២០លាន៨៦ម៉ឺន១ពាន់៥៥នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner