ប្រៃសណីយ៍​ថៃ​តេ​ស្ត​បញ្ជូន​ថ្នាំពេទ្យ​ឲ្យ​អ្នកជំងឺ​ ​តាម​ដ្រូ​ន​

ក្រុមហ៊ុន​ ​Thai​land​ ​Post​ ​ឬ ប្រៃសណីយ៍​ថៃ ​ធ្វើ​បាន​សាកល្បង​បញ្ជូន​ទំនិញ​ ​តាម​ដ្រូ​ន​ ​ជាលើកដំបូង​ ​កាលពី​ថ្ងៃ​ទី​២​០​ ​តុលា​ ​ម្សិលមិញ​ ជាមួយនឹងការចាប់ផ្តើមផែនការចែកចាយ​សម្ភារ​បរិ​ក្ខា​ពេទ្យ​ទៅ​ជូនអ្នកជំងឺ​ ​ដែល​ពិបាក​ទទួល​ ​តាម​ពេល​ធម្មតានោះ​។​

​ការសាកល្បង​នេះ​ធ្វើឡើង​ ​នៅ​មហាវិទ្យាល័យ​ ​Sing​ ​Bur​i​ ​Technical​ ​College​ ​ដោយ​បញ្ជូន​ដ្រូ​ន​ផ្ទុក​កញ្ចប់​ថ្នាំពេទ្យ​ ​ទៅកាន់​គោលដៅ​ ​ដែល​មាន​ចម្ងាយ​ប្រមាណ​៥​០​០​ម៉ែត្រ​។​ ​ខេត្ត​ ​Sing​ ​Bur​i​ ​គឺជា​ទីតាំង​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​សាកល្បង​ ​ខណៈ​ដែ​ខេត្ត​នេះ​គឺជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ផ្សេងៗ​ ​ដែល​ជន់​លិច​ដោយសារ​ទឹកជំនន់​ ​ពិបាក​ក្នុង​ការ​ផ្គត់ផ្គង់​ទំនិញ​ ​នេះ​បើ​តា​មន្ត្រី​របស់​ ​Thai​land​ ​Post​ ​។​ ​យ៉ាងណាក៏ដោយ ​មិនទាន់​ត្រូវ​បាន​ដឹង​ពី​ពេលវេលា​ ​ដែល​ត្រូវ​ប្រើប្រាស់​សេវាកម្ម​នេះ​ ​ពេញលេញ​នៅឡើយ​ទេ​។​

​គួរ​បញ្ជាក់​ថា​ ​Thai​land​ ​Post​ ​គឺជា​ក្រុមហ៊ុន​ដែល​ធ្លាប់ត្រូវ​បាន​មន្ទីរពេទ្យ​ជាង​៤​០​០​កន្លែង ជ្រើសរើស​ ​សម្រាប់​ចែកចាយ​ថ្នាំពេទ្យ​ឲ្យ​អ្នកជំងឺ​នៅ​តាម​ផ្ទះ​ ​ក្នុង​ពេល​ផ្ទុះ​កូ​វី​ដ​។​

​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បាន​អះអាង​ ​ក្នុង​ពិធី​សាកល្បង​ថា​ ​ការ​តេ​ស្ត​ដ្រូ​ន​នេះ​ ​គឺ​នឹង​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​កាន់តែ​ល្អ​ប្រសើរ​ ​លើ​ផ្នែក​សុខាភិបាល​នេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner