ក្រុមការងារនាយកដ្ឋានតំបន់បេតិភណ្ឌ របស់ក្រសួងបរិស្ថាន បានចុះស្រាវជ្រាវរកឃើញផូស៊ីលដើមឈើ និងពពួកគ្រុំនៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ក្រុមការងារនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន កាល ពីថ្ងៃតី ១៥ ដល់ ១៩ ខែតុលា ឆ្នាំ២០២១ បាន ចុះ សិក្សា ស្រាវជ្រាវ រកឃើញ ផូស៊ីលដើមឈើ និងពពួកផូស៊ីលគ្រុំ ក្នុងខេត្តព្រះវិហារ ។

ផូស៊ីលដេលក្រុមការងារនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងបរិស្ថានបានចុះទៅសិក្សាស្រាវជ្រាវរកឃើនោះមាននៅ ទី ១. នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃឡង់ រកឃើញទីតាំង ផូស៊ីលដើមឈើ១កន្លែងនៅកូនភ្នំដងទង់ ភូមិស្រែ ឃុំ រៀបរយ ស្រុករវាង ដែកលេខចេញ ប្រមាណ១០ កំណាត់ ទី២. រកឃើញផូស៊ីលពពួកគ្រំ ដែលកកក្លាយជាថ្ម ក្នុង ដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព នៅភូមិអន្ទឹល ឃុំយាង ស្រុកជាំក្សាន្ត និងទី៣ រកឃើញផូស៊ីលដើមឈើ នៅ ជើងភ្នំត្បែង ក្នុងភូមិក្តី ឃុំរអាង ស្រុកសង្គមថ្មី មួយទីតាំង និងនៅក្បែរស្នាក់ការសហគមន៍តាំងយូរ ចំងាយប្រមាណ១.៥គ.ម ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner