ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ចុះសួរសុខទុក្ខព្រមទាំងបាននាំយកអំណោយ ជាស្បៀងមួយចំនួនជូនបងប្អូនកម្មករខ្មែរចំនួន ១២៨គ្រួសារ

នៅថ្ងៃទី ២១ តុលា ២០២១ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃបានសហការជាមួយអាជ្ញាធរថៃនៃស្រុកគោកធ្យូង ខេត្តសាកែវ និងអង្គការការពារសិទ្ធិពលករ (Labour Protection Network -LPN) ចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរចំនួន១២៨គ្រួសារ នៅឃុំណុនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តសាកែវ ព្រមទាំងបាននាំ យកអំណោយឧបត្ថម្ភមានដូចជា អង្ករ មីកញ្ចប់ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ទឹកដោះគោ និងសម្ភារ:មួយចំនួនទៀត ចែកជូនដើម្បីជួយសំរាលទុក្ខលំបាករបស់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀង។

បន្ថែមពីនេះ ក្រុមការងារបានធ្វើការណែនាំអប់រំ និងក្រើនរំលឹកបន្ថែមដល់បងប្អូនកម្មករខ្មែរទាំងអស់ត្រូវថែទាំសុខភាពដើម្បីចៀសវាងការឆ្លងជម្ងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាស់ជាប្រចាំពេលចេញធ្វើដំណើរទៅក្រៅ ឧស្សាហ៍លាងដៃនឹងសាប៊ូអាកុល ឬជែល មិនត្រូវទៅកន្លែងណាដែលមានមនុស្សច្រើន ឬកន្លែងដែលមានខ្យល់ចេញចូលតិច និងអនុវត្តតាម វិធានការសុខាភិបាលថៃដែលអាជ្ញាធរថៃបានណែនាំ ព្រមទាំងហានិភ័យនៃការឆ្លងដែនចេញចូលកម្ពុជា-ថៃខុសច្បាស់។ដោយ/សួង ពិសិដ្ឋ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner