បុរសម្នាក់ ជាន្ត្រីយោធាសង្ស័យថា បាញ់សម្លាប់ខ្លួនឯង ក្នុងការ៉ាស់សាំង PTT ដោយមិនទាន់ដឹងមូលហេតុ
អត្ថបទដោយ៖
ធី ដា
ភ្នំពេញ ៖ មានករណីបុរសម្នាក់ ជាន្ត្រីយោធាសង្ស័យថា បាញ់សម្លាប់ខ្លួនឯង ដោយមិនទាន់ដឹងពីមូលហេតុ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្នុងការ៉ាស់សាំង PTT ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
ខណៈពេលនេះ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនិងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ចុះមកពិនិត្យមើល។ សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នឹងធ្វើការផ្សាយជាបន្តបន្ទាប់ទៀត៕ ដោយ/ ឆៃហួត
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕