ថ្លែងសុន្ទរកថា ដើម្បីត្រៀមចូលរួមនៅក្នុងពិធីបិទ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ លើកទី៦

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញថតវីដេអូថ្លែងសុន្ទរកថា ដើម្បីត្រៀមចូលរួមនៅក្នុងពិធីបិទ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ លើកទី៦ ស្តីពី “ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងតំបន់អាស៊ីអាគ្នេយ៍” ក្រោមប្រធានបទការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឌីជីថល ដែលនឹងប្រព្រឹត្តធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។

កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់លើកទី៦នេះ រៀបចំឡើង ក្នុងគោលបំណងចំនួន៣ រួមមាន៖

១) ចែករំលែកបទពិសោធន៍ល្អៗ ក្នុងកម្រិតថ្នាក់ជាតិ និងតំបន់ ដំណោះស្រាយ ប្រកបដោយភាព ច្នៃប្រឌិត និងគំនិតផ្តួចផ្តើម ក្នុងគោលបំណងធានា និងលើកកម្ពស់ការបន្តសេវា TVET ក្នុងកំឡុងពេលមានជំងឺរាតត្បាត កូវីដ-១៩។
២) ពង្រឹងកិច្ចសហប្រតិបត្តិការ កម្រិតតំបន់រវាង ក្រសួង/នាយកដ្ឋាន TVET ទីភ្នាក់ងារ អភិវឌ្ឍន៍ TVET ស្ថាប័ន-គ្រឹះស្ថាន TVET និងអ្នកពាក់ព័ន្ធ TVET ផ្សេងៗទៀត និង
(៣) កំណត់ឱកាសសម្រាប់កិច្ចសហការ លើសកម្មភាព TVET រួមគ្នា ក្នុងការឆ្លើយតប ទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner