អាសបេស្តុស នៅកម្ពុជា (CNAP TWG) បានបើកកិច្ចប្រជុំបច្ចេកទេសរបស់ខ្លួន ជាលើកទី២

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ក្រុមការងារកសាងកម្រងព័ត៌មានជាតិ ស្តីពី អាសបេស្តុស នៅកម្ពុជា (CNAP TWG) បានបើកកិច្ចប្រជុំបច្ចេកទេសរបស់ខ្លួន ជាលើកទី២ ដើម្បីបង្ហាញ និងពិភាក្សាបន្តពីដំណើរការរៀបចំធ្វើបច្ចុប្បន្នភាព នៃឯកសារកម្រងព័ត៌មានជាតិ ស្តីពី អាសបេស្តុស នៅកម្ពុជាលើកទី១ ដោយការបញ្ចូលនូវទិន្នន័យបន្ថែម ព្រមទាំងធ្វើបច្ចុប្បន្នភាពព័ត៌មានផ្សេងៗ ដែលចាំបាច់។

កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ CNAP TWG តំណាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង ប្រធានក្រុមការងារកសាងកម្រងព័ត៌មានជាតិ លោកជំទាវ ជា សុខនី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន CNAP TWG អ្នកសម្របសម្រួលគម្រោងនៃ ILO/Japan OSH Project មន្ត្រីបច្ចេកទេសរបស់អង្គការ APHEDA ព្រមទាំង សមាជិក សមាជិកា ត្រីភាគីដែលមានភាគីរាជរដ្ឋាភិបាល អង្គការសហជីព និងសមាគមនិយោជក ដូចជាសភាពាណិជ្ជកម្ម អឺរ៉ុប (EURO-CHAM), សមាគមអ្នកសាងសង់កម្ពុជា (CCA) និងដៃគូពាក់ព័ន្ធដទៃទៀត សរុបប្រមាណ ៣៥នាក់ ក្រោមជំនួយបច្ចេកទេស ពីអង្គការអាហ្វីដា (APHEDA) និងជំនួយហិរញ្ញវត្ថុ ពីគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ ក្នុងវិស័យសំណង់ នៃអង្គការអន្តរជាតិ ខាងការងារ (ILO/Japan OSH Project) ។

ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានសម្របសម្រួល អោយមានការធ្វើបទបង្ហាញ ពីខាងសមាជិក សមាជិកាក្រុមការងារ CNAP TWG ទទួលបន្ទុកផ្តល់ព័ត៌មាន និងទិន្នន័យបច្ចុប្បន្នភាព ស្តីពីសារធាតុអាសបេស្តុស និងឯកសារពាក់ព័ន្ធ ក្នងការដាក់បញ្ចូលទៅក្នុងឯកសារ ព្រមទាំងអនុសាសន៍ និងយោបល់ផ្សេងៗ ដែលបានលើកឡើង ក្នុងបទបង្ហាញទាំងអស់។ ចំពោះសំណូមពរ និងជំហ៊ានបន្ត ក្រុមការងារ នឹងលើកឡើងក្នុងកិច្ចប្រជុំបច្ចេកទេស ក្រុមការងារលើកទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner