អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រៀមដាក់អោយដំណើរការបណ្តាញសង្គមថ្មីឈ្មោះ «TRUTH Social» នាពេលឆាប់ៗនេះ

ផ្ល័ររីដា៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីផែនការបើកដំណើរការបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកមានឈ្មោះថា «TRUTH Social» ឬ «សង្គមពិត» ដែលត្រូវបានរំពឹងថា នឹងធ្វើឡើងនាខែក្រោយនេះ។

លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ខ្ញុំបានបង្កើត TRUTH Social និង TMTG (Trump Media & Technology Group) ដើម្បីក្រោកឈរឡើងប្រឆាំងនឹងអំណាចផ្តាច់មុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ (Facebook, និង Twitter ជាដើម)។ លោក ត្រាំបន្តថា ខ្ញុំពិតជារំភើបក្នុងការផ្ញើការពិតដំបូងរបស់ខ្ញុំ នៅលើបណ្តាញសង្គម TRUTH Social ក្នុងពេលឆាប់ៗនេះ។ លោក ត្រាំ បន្ថែមទៀតថា យើងរស់នៅក្នុងពិភពលោកដែលតាលីបង់មានវត្តមានយ៉ាងច្រើននៅលើបណ្តាញសង្គម Twitter ប៉ុន្តែប្រធានាធិបតីអាមេរិកនៅតែរក្សាភាពស្ងប់ស្ងាត់… នេះគឺជារឿងដែលមិនអាចទទួលយកបានទេ។

សូមរំលឹកផងដែរថា ទាំងគណនី Facebook YouTube និង Twitter របស់លោក ដូណាល់ ត្រាំ ត្រូវបានបិទខ្ទប់ទាំងអស់ បន្ទាប់ពីបាតុកម្មលុកលុយវិមានកាពីតូល កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ ដែលត្រូវបានគេស្តីបន្ទោសលោកចំៗថា ជាអ្នកបង្ហោះសារដុតបញ្ឆេះកំហឹងបាតុករទាំងនោះ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner