ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទាន រវាងរាជរដ្ឋភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន
ភ្នំពេញ៖ ព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី KAMET Hanko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា (ICA Cambodia Office) បានចុះហត្ថលេខា តាមប្រព័ន្ធ Video Conference (VC)លើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់តម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតសៀមរាប(Siem Reap Water Supply Expansion Project – II) ក្នុងទឹកប្រាក់ចំនួន ៦ ៣៣៦ លានយ៉េនជប៉ុន(ប្រមាណ៥៨ លានដុល្លារអាមេរិក ។
ចម្រោងនេះ មានទិសដៅសាងសង់ រោងចក្រផលិតទឹកស្អាតមួយ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគុប ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប ក្នុងនោះ មានការសាងសង់ប្រព័ន្ធបណ្តាញស្ថានីយបូមទឹក សាងសង់ប្រព័ន្ឋចែកចាយទឹក និងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ។ គម្រោងនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ និងចែកចាយប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋ ទូទាំងក្រុងសៀមរាបទាំងមូលកិច្ចព្រមព្រៀងឥណទានសម្បទាន ដែលត្រូវបានចុះហត្ថលេខានៅពេលនេះ គឺជាឯកសារគតិយុត្តិមួយទៀត បន្ទាប់ពីលិខិតប្ដូរសារ ដែលបានចះហត្ថលេខា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ។
សមិទ្ធិផលដែលទទួលបានពិពម្រោងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាឲ្តសម្រេច “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ” លើវិស័យផ្គត់ផ្គងទឹកស្អាត តាមរយះ ការគាំទ្រដល់រដ្ឋាករទឹកដីកសៀមរាប ដែលឆ្លើយតបយ៉ាងជាក់ច្បាស់ ទៅនឹងសេចក្តីត្រូវការជាអាទិភាព របស់កម្ពុជា ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ស្របទៅនឹងអ្វីពី ១ នៃចតុកោណទី៤ ដូចមានចែងក្នុងឯកសារ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត រដ្ឋាភិបាលជប៉ុន តាមរយះ JICAតែងតែប្រកាន់ភ្ជាប់នូវវិធីសាស្រ្តអភិវឌ្ឍន៍ ដែលមានលក្ខណះគ្រប់ជ្រុងជ្រោយ ក្នុងការពង្រឹងពង្រីកភាពជាដៃគូជាយុទ្ធសាស្ត្រ រយៈពេលវែង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៍សំខាន់មួយ នៅក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត JICA តែងតែប្រកាន់ភ្ជាប់នូវការអនុវត្តគម្រោង ដែលមានលក្ខណះគ្រប់ជ្រុងជ្រោយ ក្នុងភាពជាដៃគូជាយុទ្ធសាស្ត្រ រយៈពេលវែង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រជាជនគ្រប់រូប ទទួលបាននូវទឹកដែលស្អាត និងមានសុវត្ថិភាពប្រើប្រាស់ ។
លោកស្រី ប្រធាន JICA បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់រាជដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគម្រោងដ៏សំខាន់នេះ ។ លោកស្រីក៍បានឱ្យដឹងផងដែរថា JICA បានបន្តជួយដល់រដ្ឋាករទឹកស្វយ័ត សៀមរាបតាមរយៈ តម្រោងមួយទៀតគឺ កម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផង
ដែរ ដែលនេះ ជាគម្រោងសហប្រតិបត្តិការ បច្ចេកទេសក្នុងគ្រាអាសន្ន ហើយគម្រោងនេះ នឹងផ្តល់ជាសម្ភារៈ និងសារធាតុគីមី សម្រាប់ផ្គត់ផ្គង់ទឹកស្អាត ដែលធានាគុណភាពទឹក ស្របតាមស្តង់ដារគុណភាពថ្នាក់ជាតិ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលជប៉ុន តាមរយះ JICA ដែលកន្លងមក តែងតែយកចិត្តទុកដាក់ រួមសុខទុក្ខជាមួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេស ស្ថិតក្នុងបរិការណ៍ នៃការរីករាលដាលនៃជំងឺ កូវីដ-១៩.ដែលថ្មីៗ នេះ រដ្ឋាភិបាលជប៉ុន ទើបតែបានបន្ដសន្យា ផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ ១ពាន់ ៦០០ លានយ័ន សម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពទាំងនេះ គឺជាសក្ខីភាព ប្រកបដោយកាយវិការដ៏ប្រពៃ និងសមានចិត្តដ៏ថ្លៃថ្លា របស់ភាគីមិត្ត ជាពិសេស ការជឿទុកចិត្ត និងជឿជាកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតជានាយករដ្ឋបន្តី ៕