សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ ពីព្រោះមានសារៈសំខាន់ណាស់

ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ឱ្យបានគ្រប់ៗគ្នាកុំឱ្យមានការខកខាន ពីព្រោះដូសជំរុញនេះមានសារៈសំខាន់ណាស់។ ការខិតខំទាំងយប់ទាំងថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន គឺដោយសារនយោបាយដ៏ត្រឹមត្រូវ និងភាពប៉ិនប្រសប់ បានយើងបានទទួលវ៉ាក់សាំងយ៉ាងច្រើន ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនបានយ៉ាងល្អរបៀបនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅល្ងាចថ្ងៃទី២១ ខែតុលានេះថា ទាក់ទងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ រហូតមកដល់ពេលនេះ គឺបានជិត ៧០ម៉ឺននាក់ហើយ ដោយសារកន្លែងខ្លះប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង គឺមិនមានច្រើន ឬកកកុញដូចជាពេលមុនៗទេ។ ដោយសម្តេចបានអះអាងថា ដំណើរការវ៉ាក់សាំង គឺនៅតែដំណើរការទៅមុខជានិច្ច មិនមានបញ្ហាអ្វីទេ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បបន្តថា ក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ មានការរីករាយដែលបានទទួលភារកិច្ចចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ និងបានយកចិត្តទុកដាក់ខ្លាំងណាស់ ដើម្បីធ្វើយ៉ាងម៉េចឱ្យវ៉ាក់សាំងវាជ្រាបចូលទៅក្នុងរាងកាយរបស់មនុស្សកាន់តែច្រើន និងជាទីពេញចិត្តរបស់កងកម្លាំងទាំងអស់ដែលបានបំពេញការរងារនេះ។

សម្តេចពិជ័យសេនាបានមានប្រសាសន៍បញ្ជាក់ថា “បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ ដូចជាមិនមានអ្វីកើតឡើងធំដុំទេ វាមានបន្តិចបន្តួចតែវាមិនអីទេ ហើយក៏បានដោះស្រាយជាបន្តបន្ទាប់ អត់មានអីធុំដុំគួរឱ្យកត់សម្គាល់ គឺរលូនល្អទេ”។

ប្រមុខការពារជាតិកម្ពុជាបានមានប្រសាសន៍ទៀតថា នៅក្នុងដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺមានប្រជាពលរដ្ឋច្រើនលើសលប់សប្បាយចិត្តរីករាយ នាំគ្នាមកចាក់វ៉ាក់សាំង និងជាពិសេសប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីសេចក្តីត្រូវការដ៏ចាំបាច់របស់វ៉ាក់សាំងនេះ។ ការចាក់វ៉ាក់សាំងដូសទី៣ នេះ វាគឺជាខ្សែក្រវាត់ជួរមុខដ៏សំខាន់ណាស់ក្នុងការការពារជំងឺដ៏កាចសាហាវនេះ។ វ៉ាក់សាំងនេះហើយដែលធ្វើឱ្យយើងនាពេលបច្ចុប្បន្ននេះ គឺអាចគ្រប់គ្រងបានសភាពការណ៍យ៉ាងល្អប្រសើរជាទីបំផុត។ ដោយសារតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ខិតខំរកវ៉ាក់សាំងនេះមក ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នាទៅ គឺកិច្ចការងារនេះ យើងមានសង្ឃឹមយ៉ាងមុតមាំថា យើងនឹងធ្វើអ្វីៗបានជោគជ័យជាបន្តបន្ទាប់ទៅមុខទៀត។

សម្តេចពិជ័យសេនាបានអះអាងថា “ភាពជោគជ័យ និងការខិតខំទាំអយប់ទាំងថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃយើង បានខិតខំប្រឹងប្រែងណាស់ ហើយបានទទួលផលយ៉ាងប្រពៃនេះ គឺដោយសារនយោបាយដ៏ត្រឹមត្រូវ និងភាពប៉ិនប្រសប់ បានយើងបានទទួលវ៉ាក់សាំងយ៉ាងច្រើនដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនបានយ៉ាងល្អរបៀបនេះ”។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញឱ្យបានពេញលេញកុំឱ្យមានការខកខាន ពីព្រោះដូសជំរុញនេះ មានសារៈសំខាន់ណាស់៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner