ផ្ទះមនុស្សធម៌ ១ខ្នង ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រ ដែលមានវ័យចាស់ជរា នៅឃុំស្វាយប្រទាល ស្រុកស្អាង

អត្ថបទដោយ៖
Kien Sereyvuth

កណ្តាល៖ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បាន ប្រគល់ផ្ទះ ១ ខ្នងសង់អំពីថ្ម ប្រក់សង្ក័សី ទំហំ ៤ ម៉ែត្រ គុណ ៥ម៉ែត្រ ដែលជា អំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់ លោកតា អ៊ីម អឿន អាយុ ៦២ឆ្នាំ និងភរិយា មានសមាជិកគ្រួសារតែ២នាក់ប្តី ប្រពន្ធ មានទីលំនៅ ក្នុងភូមចុងកោះ ឃុំស្វាយប្រទាល ស្រុកស្អាង ហើយបច្ចុប្បន្ននេះលោកតា និងភរិយាកំពុងតែមានជីវភាពខ្វះខាតយ៉ាងខ្លាំង។

លោក ទៀង សុគន្ធ ក្នុងនាមលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ លោកតា អ៊ីម អឿន និងភរិយាដោយក្តីអាណិតអាសូរ និងក្តីនឹករឭកជាពនពេក។

លោកបានបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តចតែងបានគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពោលគឺ កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល។

លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានធ្វើការលើកទឹកចិត្តដល់លោកតា ត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ហើយរដូវនេះជារដូវវស្សារ សូមប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ត្រូវចេះថែរក្សាសុខភាព ត្រូវសម្អាត ថែរក្សាផ្ទះថ្មីនេះឲ្យបានប្រសើ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។ បន្ថែមពីនេះគ្រួសារលោកតាក៏បានទទួលអំណោយមនុស្សធម៌នូវ ថវិកា២០ ម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួ ទឹកស៊ីអ៉ីវ១យួ ទឹកសុទ្ធ១សេស អាកុល១ដប និងម៉ាស១០បន្ទះ។

សូមជម្រាបថា ក្នុងឱកាសនោះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានបន្ត នាំយកអំណោយ មនុស្សធម៌ រួមមាន ថវិកា១២ម៉ឺនរៀល អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ ទឹកសុទ្ធ១សេស អាកុល១ដប និងម៉ាស១០បន្ទះ មកជូនដល់គ្រួសារ លោកស្រី សំឡែ ហ៊ាង មានទីលំនៅ ក្នុងឃុំកោះខែល ស្រុកស្អាង មានសមាជិក៥នាក់ ជាគួ្រសារក្រីក្រ ហើយមានម្តាយកំពុងតែមានជំងឺ ផងដែរ៕ ឆ ដា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner