អត្ថន័យពីក្រោយឈ្មោះ និងរូបរាងនៃរង្វង់មូលស្រុកបន្ទាយស្រី

អត្ថបទដោយ៖
AMS OneMinute

“បរិមណ្ឌល” គឺជាពាក្យដែលមានស្រាប់ក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត មានន័យថារង្វង់មូល ហើយរូបរាងនៃសួនបានយកទម្រង់តាម “យ័ន្តរូបផ្កាឈូក”។

ប្រធាននាយកដ្ឋានអភិរក្សនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖

១. ផ្កាឈូក គឺជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពជ្រះថ្លា ដែលរីកជាស្រទាប់ ប្រៀបបាននឹងដំណើរវិវត្តន៍នៃជីវិតរបស់មនុស្សយ៉ាងដូច្នេះដែរ។

២. យ័ន្ត ជារបាំងការពារ រារាំងសត្រូវ និងភាពអន្តរាយផ្សេងៗ ដែលគូសចេញប្រទាក់ឆ្វាក់គ្នាជារាងក្រទ្បា តំណាងឱ្យឋាមពលចក្រវាលនៅលើផែនដី ដែលមនុស្សជឿថាជាទីវិសិដ្ឋបំផុត។

៣. ត្របកទាំង៤ខាងក្នុង មានទាក់ទងនឹងតុល្យភាពនៃខ្លួនប្រាណមនុស្សរវាងធាតុទឹក ដី ភ្លើង និងខ្យល់ និងតំណាងវដ្តទាំង៤នៃដំណើរជីវិតមនុស្សគឺ៖ កើត ចាស់ ឈឺ និងស្លាប់។ ក្នុងផ្លូវធម៌វិញ លេខ៤នេះតំណាងឱ្យព្រហ្មវិហារធម៌ មេត្តា ករុណា មុទិតា និងឧបេក្ខា។

៤. លេខ៨ គឺជាធម្មចក្រ(កង់) ដែលមានកាំប្រាំបី តំណាងឱ្យអដ្ឋង្គិកមគ្គ ឬអរិយមគ្គទាំងប្រាំបី ដែលជាវិថីឆ្ពោះទៅរកការរួចផុតទុក្ខ។

៥. លេខ១៦ គឺសំដៅដល់ព្រះអរហន្ត ដែលជាសាវ័កឆ្នើមទាំង១៦អង្គរបស់ព្រះពុទ្ធជាម្ចាស់។

ប្រភព៖ ឃឹម ហ្វីណង់

ads banner