២២ តុលា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. កម្ពុជា ស្ថិតក្នុងបញ្ជីប្រទេសមានហានិភ័យជំងឺកូវីដ១៩ទាបទាំង៤៥ ដែលថៃអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ នឹងអាចចូលទឹកដីថៃដោយគ្មានលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ – CNA

២. រដ្ឋាភិបាល គ្រោងបើកក្រុងព្រះសីហនុដំបូងគេ ដើម្បីទទួលភ្ញៀវទេសចរមកពីបរទេស ដែលចាក់វ៉ាក់សាំងពេញលេញ បន្ទាប់មកគឺខេត្តសៀមរាប និងខេត្តផ្សេងៗទៀតជាបន្ដបនា្ទប់ ខណៈភ្ញៀវទេសចរនឹងតម្រូវឱ្យធ្វើចត្តាឡីស័ក ៥ថ្ងៃ នៅតំបន់នោះផ្ទាល់ – ថ្មីៗ

៣. សៀមរាប នឹងមានរោងចក្រផលិតទឹកស្អាតមួយ មានតម្លៃជិត ៦០លានដុល្លារ ដោយរោងចក្រនេះអាចផលិតទឹកស្អាតបាន ៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ – រស្មីកម្ពុជា

៤. រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានធ្វើការចាប់ខ្លួនបាតុករជាង ១០០នាក់សារជាថ្មី ដោយអ្នកខ្លះក៏ត្រូវបានផ្តន្ទាទោសបន្ថែមទៀត ក្រោយអ្នកទាំងនោះ ត្រូវបានដោះលែងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ – CNA

៥. ទីក្រុង Melbourne របស់អូស្រ្តាលី បានរួចផុតពីវិធានការរឹតត្បិតចុងក្រោយបង្អស់របស់ខ្លួន ដែលត្រូវបានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតកូវីដ១៩ អស់រយៈពេលជិត ៩ខែ – Reuters

ads banner