កូនឈើចម្រុះជាច្រើនប្រភេទជាង ៥០០ដើមត្រូវបានអាជ្ញាធរជាតិអប្សរា និងសមាគមទេសចរណ៍កម្ពុជាសហការគ្នាដាំតាមដងស្ទឹងសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា ដឹកនាំដោយ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរានិងសហការី រួមជាមួយ ថ្នាក់ដឹកនាំ សហការី នៃសមាគមទេសចរណ៍កម្ពុជា (Cata) ដឹកនាំដោយ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានសហការដាំកូនឈើចម្រុះជាច្រើនប្រភេទប្រមាណ ៥០០ដើមនៅដងស្ទឹងសៀមរាបស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ វប្បធម៌ និងបរិស្ថានបៃតងគឺជាបេតិកភ័ណ្ឌដ៍អស្ចារ្យដើម្បីទាក់ទាញទេសចរ ដែលស្ថិតក្រោមពាក្យស្លោក “រួមគ្នាថែរក្សាទេសចរណ៍វប្បធម៌ និង ផ្សព្វផ្សាយទិសដៅ ទេសចរណ៍បៃតង យើងទាំងអស់គ្នអាចធ្វើបាន”។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ចាត់ទុកការចូលរួម រៀបចំព្រឹត្តិការណ៍ដាំដើមឈើជាមួយអាជ្ញាធរ ជាតិអប្សរានេះ ពិតជាមានសារៈប្រយោជន៍សំខាន់ និងរួមចំណែកក្នុងការលើកកម្ពស់ និងថែរក្សាបរិស្ថានធម្មជាតិ ដែល ជាផ្នែកមួយយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងកោតសរសើរ និងជំរុញលើកទឹកចិត្តដល់គ្រប់ផ្នែកគ្រប់វិស័យសូមបន្តចូលរួមដាំកូនឈើបន្តទៀត ព្រោះថា បរិស្ថានផ្សារភ្ជាប់ជាមួយទេចរណ៍ បរិស្ថានយើងទាំងអស់គ្នា។

ឯកឧត្តម ឡុង កុសលមានប្រសាសន៍បន្តទៀតថា ក្រៅពីការងារនិងភារកិច្ចស្នូល អាជ្ញាធរជាតិអប្សរា បានបណ្តុះកូនឈើគ្រប់ប្រភេទសម្រាប់សាធារណៈជនគ្រប់មជ្ឈដ្ឋានយកទៅដាំតាមអង្គភាពមន្ទីរ វត្តអារាមនានាដោយឥតគិតថ្លៃ ។ គិតចាប់ពីឆ្នាំ២០០៤ មកអាជ្ញាធរជាតិអប្សរា បានចែកជូននិងដឹកនាំដាំកូនឈើបានប្រមាណជា២លានដើម ក្នុងនោះមានទាំងប្រភេទឈើប្រណិត ប្រភេទឈើទាល ប្រភេទឈើប្រពៃណី មានត្នោត អំពិល ស្តៅ រាំង ជាដើម៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner