កំលាំងជំនាញខណ្ឌឬស្សីកែវ បានធ្វើការបង្ក្រាបករណីជួញដូរសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកសារព័ត៌មានថា កម្លាំងនគរបាលខណ្ឌ បានបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២២ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៤និង ៣០នាទី ត្រង់ចំណុចក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ រួមមានទី១/ឈ្មោះ ង្វៀង យ៉ាំងតឹង ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅ ភូមិព្រែកតាណូ សង្កាត់ចាក់អង្រែលើ ខណ្ឌ័ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ, ទី២/ឈ្មោះ ចាំង ធីតាំ ភេទ ស្រី អាយុ ២០ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅ ក្រុម៣ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានី មុខរបរ មិនពិត ។ សម្ភារ:ដកហូតមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០១កញ្ចប់, ជញ្ជីងសំរាប់ថ្លឹងមួយ, ទូរស័ព្ទដៃមួយគ្រឿង, ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយប៊ុនធី និងវណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner