លោកជំទាវ ប៊ន សុភី ជម្រុញឱ្យអាជ្ញាធរក្រុង និងសង្កាត់ទាំង៤ ត្រូវសិក្សាអំពីតម្រូវការចាំបាច់ បញ្ហាប្រឈម និង ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា

កំពង់ឆ្នាំង ៖ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង បានជម្រុញឱ្យអាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ទាំង៤ត្រូវបន្តរៀបចំផែនការអភិវឌ្ឍន៍នៅតាមមូលដ្ឋានរបស់ខ្លួន និង ការផ្តល់សេវាសាធារណៈជូនប្រជាពលដ្ឋឱ្យបានល្អប្រសើរដូចជាសេវាតម្រូវការ ការរៀបចំឯកសារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដូចជាបញ្ហាបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបន្តអភិវឌ្ឍន៍សោភ័ណ្ឌក្នុងក្រុងឱ្យមានភាពស្រស់បំព្រង ។
ជាពិសេសត្រូវរួមគ្នាពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់រាល់បទល្មើសនានាក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ ។

លោកជំទាវ ប៊ន សុភី មានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់អង្ករចំនួន ៨តោន ដែលជាអំណោយរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋ មន្ត្រី ក្រសួង អភិវឌ្ឍន៍ ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដល់សង្កាត់ទាំង៤ នៃក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ។

គណៈអធិបតីក៏បានផ្តល់អង្ករ ជូនដល់សង្កាត់ទាំង៤ ដោយមួយសង្កាត់ទទួលបាន ២តោនសរុបអស់ ៨តោន ៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner