ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,៦៥៨,២២៧នាក់ (គិតត្រឹមថ្ងៃទី២៣ ខែតុលា)
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៦៥៨,២២៧នាក់។ ក្នុងនោះរួមមាន
១. ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩៧៣,៨៨៥នាក់
២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៨២,៥៩៩នាក់
៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩០១,៧៤៣នាក់
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕


