អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបាននាំយកចែកជូនប្រជាពលរដ្ឋ ជួបការលំបាក មិនមាន ដី ផ្ទះសំបែងសមរម្យ ចំនួន ០២គ្រួសារ នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោកនិងលោកជំទាវចែកជូនប្រជាពលរដ្ឋ ជួបការលំបាក មិនមាន ដី ផ្ទះសំបែងសមរម្យ ដោយរស់នៅពឹងផ្អែក លើដីរបស់បងប្អូន ចំនួន ០២គ្រួសារ នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សម្ភារផ្តល់ជូនរួមមាន អង្ករ ចំនួន ២០០គីឡូក្រាម ស៊ីម៉ង់ត៍ ១០បេ ស័ង្កសីចំនួន ១០០សន្លឹក មី ២កេស ម៉ាស់ ២ប្រអប់ អាវរងា ៤អាវ និងថវិកាមួយចំនួន ក្នុងនោះក៏មានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋផងដែរ។
លោក អ៊ុ សុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ សម្ដេចប្រមុខរាជរដ្ឋាភិ
បាល ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក និងបានណែនាំដល់ពួកគាត់ ត្រូវថែរក្សាសុខភាព ជាពិសេសចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទាំងអស់គ្នា ៕ សុខ គឹមសៀន