អប្សរាព្រឹកនេះ ២៥ តុលា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
V4 រដ្ឋសភាបន្តសម័យប្រជុំ ដើម្បីពិភាក្សា និងអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញដែលកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ប្រធានស្ថាប័នកំពូលទាំង៤ និងរបៀបវារៈ៣ផ្សេងទៀត៕…អានផ្ទាល់
L1 សម្ដេចតេជោ ប្រកាសថា កម្ពុជា សម្រេចអនុញ្ញាត ឱ្យមានជើងហោះហើរត្រង់ ពីម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន មកកម្ពុជា ចាប់ពីថ្ងៃទី២៣ តុលា ៕ …អានផ្ទាល់…
C6 ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ម្សិលមិញ បានប្រកាសបញ្ជាក់ពីការ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២៨នាក់, ជាសះស្បើយ៣១៩នាក់ និងអ្នកស្លាប់ថ្មីចំនួន៩នាក់ (ក្នុងនោះ ៧នាក់អត់បានចាក់វ៉ាក់សាំង)។គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ដដែល កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៧,៧៧២នាក់, អ្នកជាសះស្បើយសរុបចំនួន១១២,៩៧៧នាក់, ស្លាប់សរុបចំនួន២,៧៣៤នាក់ ៕…អានផ្ទាល់(ដោយ៖ជា សេឌី)ចប់
C9 អ្នកជំនាញអារ្យធម៌ខ្មែរ បកស្រាយសាវតារ ឈ្មោះឃុំព្រះដាក់ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ៕ …អានផ្ទាល់(ដោយ៖ជា សេឌី)
V3 ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ រវាងកម្ពុជា និងវៀតណាម លើកទី៧៕…អានផ្ទាល់
C11 កីឡាករជម្រើសជាតិកម្ពុជា ៦រូប បានត្រឡប់មកដល់មាតុភូមិ ដោយសុវត្ថិភាព ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ ៕…អានផ្ទាល់(ដោយ៖ជា សេឌី)
L2 រដ្ឋបាលខណ្ឌចំការមន សហការជាមួយ មជ្ឈមណ្ឌលអូស្ត្រាលី សំរាប់បណ្ដុះបណ្ដាល (ACE) ចែកអំណោយ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់ទាំង៥ ចំនួន១១០នាក់ ៕ …អានផ្ទាល់…
C8 អាជ្ញាធរក្រុងព្រះសីហនុ កំណត់ពេលបញ្ចេញ និងប្រមូលសម្រាម ក្នុងទីក្រុង ពីពេលថ្ងៃ ទៅពេលយប់វិញអានផ្ទាល់៕ (ដោយ៖ខៀវ សាវ៉ុន)
C4 អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ថានភាពផ្លូវក្រួសក្រហមមួយខ្សែ ដែលរងការខូចខាតដោយទឹកជំនន់នៃស្ទឹងសង្កែ នៅស្រុកឯកភ្នំ និងក្រោយពីការជួសជុលរួចរាល់៕
…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
C2 អាជ្ញាធរខេត្តច័ន្ទបុរី ប្រទេសថៃ បានផ្តល់ការចាក់វ៉ាក់សាំង”ស៊ីណូវ៉ាក់”ការពារកូវីដ-19 ដល់បងប្អូនពលករ-កម្មករ និងអ្នករកស៊ីលក់ដូរខ្មែរ ជាង៣ពាន់នាក់ នៅផ្សារថៃ នៃច្រកទ្វារអន្តរជាតិ“បានឡែម និងច្រកដូងស្រុកកំរៀង ខេត្តបាត់ដំបង” ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
វគ្គទី២៖សុវត្ថិភាពសង្គម
ខេត្តកំពត
BH1 រឿងលក់ដីអាងទឹកដងទង់ អភិបាលខេត្តកំពត បើកការស្រាវជ្រាវ ស៊ើបអង្កេតផ្លូវច្បាប់ ទៅលើមន្ត្រីពាក់ព័ន្ធមួយចំនួន ៕ …អានផ្ទាល់…
C12 ឣភិបាលខេត្តកំពត ដោះស្រាយបញ្ចប់ជម្លោះដីធ្លី រវាងម្ចាស់គម្រោង បុរីដងទង់ និងប្រជាពលរដ្ឋ៤គ្រួសារ ក្នុងស្រុកដងទង់៕…អានផ្ទាល់(ដោយ៖សិលា សារិន)
ខេត្តកំពង់ឆ្នំាង
BH2 អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញ សម្រេចកាយផ្តាច់ផ្លូវចូលរោងចក្រ (ខេនស្ព័ត៍ស៊ូ) ដើម្បីរំដោះ ជំនន់ទឹកភ្លៀង ហើយកសាងស្ពានបេឡេជំនួស ជាបណ្តោះអាសន្នសិន ៕ …អានផ្ទាល់…
ខេត្តឧត្តរមានជ័យ
C1 ឯកឧត្តម កែវ រតនៈ ថ្លែងថា ក្នុងនាមជាកងទ័ព កងនគរបាលទាំងអស់ ត្រូវស្រឡាញ់ នឹងការពារសុខសន្តិភាព ដែលយើងមានស្រាប់នៅពេលបច្ចុប្បន្ននេះឲ្យបានគង់វង្សយូរអង្វែង៕…អានផ្ទាល់ (ដោយ៖ពលៈ)
ខេត្តក្រចេះ
C10 ប្រជាកសិករក្នុងខេត្តក្រចេះត្អូញត្អែរពី កាប្រមូលផលស្រូវវស្សាឆ្នាំនេះ ទន្និផលធ្លាក់ចុះតម្លៃក៍ធ្លាក់ចុះទាបជាងឆ្នាំមុន៕…អានផ្ទាល់ (ដោយ៖ម៉េង គាង)
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តមណ្ឌលគិរី
C3 អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលជាមួយអាជីវករ និងជម្រុញដល់មន្ត្រីជំនាញ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យរបៀបរៀបរយ ក្នុងផ្សារក្រុងសែនមនោរម្យ៕…អានផ្ទាល់ (ដោយ៖ពលៈ)
ខេត្តពោធិ៍សាត់
BH3 ឯកឧត្តម កែវ រតនៈ នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា មកចែកជូនកម្មករ កម្មការិនីរោងចក្រ ចំនួន៧៨៣នាក់ នៅស្រុកក្រគរ ៕ …អានផ្ទាល់…
ខេត្តកំពង់ធំ
BH4 មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយសប្បុរសជន ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២៥០គ្រួសារ នៅឃុំរុងរឿង ៕ …ឃ្លីប…
ខេត្តសៀមរាប
BH5 ឯកឧត្តម គុជ លីណា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសេចក្តីសម្រេច ក្រុមការងារយុវជនគណបក្សខេត្ត ចុះមូលដ្ឋានស្រុកស្រីស្នំ និងក្រុមការងារ យុវជនគណបក្សស្រុក ៕ …អានផ្ទាល់…
…សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
V5 សត្វផ្សោតទន្លេមេគង្គដែលរស់នៅអន្លង់ឈើទាល នៃអន្តរព្រំប្រទល់រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវកំពុងឈានទៅបាត់បង់ទាំងស្រុង៕…អានផ្ទាល់
——-អន្តរជាតិ
G1 សិង្ហបុរី រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៣,៣៨៣ករណី» និងស្លាប់១៥នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ ៕…អានផ្ទាល់
G2 ចិនព្រមានថា ការផ្ទុះឡើងនៃករណីឆ្លងកូវីដ១៩ ចុងក្រោយនេះ ទំនងជានឹងរីករាលដាលបន្ថែមទៀត ៕…អានផ្ទាល់
G4 វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «៤,០៤៥ករណី» និងស្លាប់៥៣នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ ៕…អានផ្ទាល់
G3 រុស្ស៊ីបន្តកត់ត្រាអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន «៣៥,៦៦០ករណី» និងស្លាប់១,០៧២នាក់ទៀតក្នុងរបាយការណ៍ថ្ងៃនេះ ៕…អានផ្ទាល់
————
R100 មកស្គាល់យុវតីខ្មែរដំបូងគេបង្អស់ដែលធ្វើការស្រាវជ្រាវអំពីសារាយសមុទ្រនៅកម្ពុជា
MC: សមុទ្រកម្ពុជាត្រូវបានជាចាត់ទុកថាជាតំបន់ដែលសំបូរទៅដោយធនធានក្នុងទឹកមួយក្នុង ចំណោមអាស៊ី។ យ៉ាងណាម៉ិញការចងក្រងអត្ថបទក៏ដូចជាស្រាវជ្រាវអំពីសមុទ្រកម្ពុជានៅមានកម្រិតនៅឡើយ។ ថ្ងៃនេះយើងនឹងនាំលោកអ្នកស្គាល់យុវតីមួយរូបដែលស្ម័គ្រចិត្តធ្វើការស្រាវជ្រាវពីសារាយសមុទ្រកម្ពុជា។ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយលោករៀម ចំរើន
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្ត្រប្រចាំថ្ងៃ ច័ន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១៕…អានផ្ទាល់…