ក្រៅពីត្រីរាជ និងត្រីគល់រាំង ត្រីបបែលយក្សគឺជាប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា

អត្ថបទដោយ៖
AMS OneMinute

ក្រៅពីត្រីរាជ និងត្រីគល់រាំង ត្រីបបែលយក្សគឺជាប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា។ ត្រីបបែលយក្ស មានលក្ខណៈសម្គាល់ខ្លះៗ គឺបាតពោះមានពណ៌ត្នោតប្រផេះ ជាយក្រែងនៃពោះមានពណ៌ខ្មៅ ខណៈកន្ទុយគឺមានប្រវែងកន្ទុយវែងជាងដងខ្លួន។ វាអាចមានទម្ងន់រហូតដល់ជាង ៦០០ គីឡូក្រាម និងមានប្រវែងរហូតដល់ជាង ៥ម៉ែត្រ គិតរួមទាំងកន្ទុយ។

ត្រីបបែលយក្សទឹកសាប ច្រើនមានវត្តមានតាមដងទន្លេមេគង្គកម្ពុជា គឺក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងព្រៃវែង។ ត្រីបបែលនេះ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងការគំរាមកំហែង ហើយចំនួនរបស់វាមានការថយចុះជាលំដាប់ ដោយសារការនេសាទខុសច្បាប់។

ប្រភព៖ Neth Pheaktra

ads banner