ជនសង្ស័យម្នាក់ គាស់ ពិដានផ្ទះលួចទ្រព្យសម្បត្តិ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានធ្វេីការបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (គាស់ ពិដានផ្ទះលួចទ្រព្យសម្បត្តិ) ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង ០១ និង ០០នាទីនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ ត្រង់ចំណុចផ្ទះលេខ៤៥៩ ផ្លូវជាតិ លេខ ៥ ក្រុម ទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ ងួន មីនិត ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរអាជីវករ មានទីលំនៅកន្លែងកេីតហេតុ ។ ជនសង្ស័យ ឈ្មោះ ហេង សត្យា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្មាន មានទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន ប្រេីប្រាស់សារធាតុញៀន) និងបក្ខពួកចំនួន ៣នាក់ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)
សំភារៈ ដកហូត៖
១- បារី MEVIUS ចំនួន ៥៩សុង
២- ធុងទឹកកក មួយ
៣- ភេសជ្ជៈ ចំនួន ០៦កេស
៤- ត្រីខកំប៉ុង ចំនួន ០២យួរ
៥- ម៉ាស៊ីនសាកអាគុយ ០១
៦- ម៉ាស៊ីនកូវអាគុយ ០១
៧- ប៉ុស្តិ៍ ផ្សារ ០១គ្រឿង
៨- ម៉ូទ័រកាត់ដែក ០១គ្រឿង
៩- ម៉ូទ័រអារដែក ០១គ្រឿង
១០- រង្វាន់ ក្រវិលកំប៉ុងភេសជ្ជៈ មួយចំនួន
(សំភារៈ ខាងលេីបានប្រគល់ជូនជនរងគ្រោះ)
សំភារៈ បាត់បង់ ៖
១- ទូរទស្សន៍ ចំនួន ០២គ្រឿង ពណ៍ខ្មៅ ម៉ាក LG និង ម៉ាក SUMSUNG
២- iPad Pro 9.7 មួយគ្រឿង គ្មានស៊ីម
៣- ភេសជ្ជៈ មួយចំនួន
៤- គ្រឿង ទេសមួយចំនួន
សមត្ថកិច្ចបានឲ្យដឹងថា ៖ នៅថ្ងៃកេីតហេតុខាងលេី ជនសង្ស័យ មានគ្នាចំនួន ០៤នាក់ បានធ្វេីសកម្មភាពគាស់ពិដានផ្ទះជនរងគ្រោះលួចទ្រព្យសម្បត្តិ បានសម្រេច រួចគេចខ្លួនបាត់។ លុះដល់វេលាម៉ោង ១១ និង ០០នាទី ថ្ងៃ ខែឆ្នាំដដែល ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ហេីយសមត្ថកិច្ច យេីងបេីកការស្រាវជ្រាវភ្លាម ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ នៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃ ខែឆ្នាំដដែល នៅចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រួមនឹងវត្ថុតាងខាង លេី នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវតែម្តង។
បច្ចុប្បន្ននេះ កម្លាំងផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វេីការសាកសួរយកចម្លេីយ និងស្រាវជ្រាវ រកបក្ខពួកកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner