អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្ត្រីជំនាញសម្រេចកាយផ្តាច់ផ្លូវចូល រោងចក្រ (ខេនស្ព័ត៍ស៊ូ) ដើម្បីរំដោះ ជំនន់ទឹកភ្លៀង ហើយកសាងស្ពានបេឡេជំនួសជាបណ្តោះអាសន្ន

ខេត្តកំពង់ឆ្នាំង ៖ ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ជាបន្តបន្ទាប់ ធ្វើឱ្យជំនន់ទឹកភ្លៀង បានហូរធ្លាក់មកពីប៉ែកខាងលើ មានដូចជាព្រំប្រទល់ខេត្តកំពង់ស្ពឺ ជាដើម បានហូរធ្លាក់ចុះមកកំណាត់ផ្លូវជាតិលេខ ៥ បណ្ដាលឲ្យ
ជន់លិចកំណាត់ផ្លូវ ដោយអន្លើៗ គឺចាប់ពីគីឡូម៉ែត្រលេខ ៣៩ ដល់លេខ៤៦ ។

គ្រោះធម្មជាតិនេះបានធ្វើឲ្យអាជ្ញាធរស្រុក និងខេត្ត និងមន្ត្រីជំនាញ បានយកចិត្តទុកដាក់ក្នុងការ ជួសជុលផ្លូវរងការខូចខាត និង សម្រួលចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម សាន់យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមមន្ត្រីជំនាញ សហការជាមួយ ម្ចាស់រោងចក្រ (ខេមស្ព័តស៊ូ ) ដោយសម្រេចកាយផ្តាច់កំណាត់ផ្លូវចូលរោងចក្រ ដែលបង្ករឱ្យស្ទះចរន្តទឹក ហូរធ្លាក់លើផ្លូវជាតិ ។

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា តាមបណ្តោយផ្លូវជាតិលេខ៥ត្រង់បង្គោលគីឡូមែត្រលេខ៤៦ ត្រង់ចំណុចផ្លូវចូលរោងចក្រ ខេនស្ព័ត៍ស៊ូ មានទីតាំងស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមាន

ជ័យ គឺខាងរោងចក្របានធ្វើផ្លូវចូលរោងចក្រ ដាក់លូតូចពេក មិនតាមស្តង់ដា ទើបបណ្តាលស្ទះមុខទឹកជន់លិចផ្លូវចូលហើយបន្តលិចលើផ្លូវជាតិលេខ៥ និងធ្វើឱ្យស្ទះ
ចរាចរណ៍ទៀតផង ។

ថ្ងៃនេះដោយសារជាថ្ងៃអាទិត្យ កម្មករឈប់សម្រាក ទើបអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ បានសម្រេចកាយផ្ដាច់ផ្លូវចូលមុខរោងចក្រ បើកមុខទឹកឱ្យធំ ដើម្បីឱ្យទឹកហូរចុះក្រោមទាន់ពេលវេលា បន្ទាប់មក នឹងដាក់ស្ពានបេឡេជំនួសជាបណ្តោះអាសន្នវិញដើម្បីសម្រួលដំណើរការ ឱ្យរថយន្តដឹកកម្មករ ចេញចូលរោងចក្របាន ហើយការងារនេះនឹងធ្វើរយៈពេលតែមួយថ្ងៃឱ្យហើយ ដើម្បីថ្ងៃចន្ទកម្មករ នឹងធ្វើដំណើរចូលរោងចក្រជាបណ្តោះអាសន្តវិញ ។

ចំណែកខាងរោងចក្រសន្យា សាងសង់ស្ពាន ឬលូ លើផ្លូវ ចូលរោងចក្រឱ្យធំ មិនឱ្យស្ទះទឹកដូចឆ្នាំនេះឡើយ ។

ឯកឧត្តម អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់កាលពីថ្ងៃទ២៣ ខែតុលាម្សិលមិញនេះ ឯកឧត្តម និង ក្រុមការងាររបស់មន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្ត ព្រមទាំង ក្រុមការងារសាងសង់ផ្លូវជាតិលេខ៥ របស់ជប៉ុន បានព្យាមយាមដឹកកំទេចថ្ម មកចាក់ក្រាលលើផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៩ និងលេខ ៤០ រួចយកគ្រឿងចក្រជាន់បង្ហាប់ ដើម្បីសម្រួលចរាចរណ៍បងប្អូនប្រជាពលរដ្ឋ ជាបណ្តោះអាសន្នដែរ ដែលការងារនេះ យើងសម្រេចធ្វើបានប្រវែង ៥៩០ ម៉ែត្រដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល ហើយពួកគាត់ពិតជាសប្បាយរីករាយ នូវចំណាត់ការរបស់ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ក្រៅពីការជួសជុលកំណាត់ផ្លូវជាបណ្តោះអាសន្ន របស់មន្ត្រីជំនាញ ក៍នៅមានក្រុមសសយក និង មន្ត្រីនរបាល បានសហការគ្នា ជួយសម្រួលដំណើរបងប្អូនប្រជាពលរដ្ឋ ត្រង់ផ្លូវលិចទឹកផងដែរ ក៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner