លោក Jurgen Klopp ៖ មិននឹកស្មាន Liverpool យកឈ្នះ Manchester United ៥-០

គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp និយាយថា ជ័យជម្នះ ៥-០ របស់ពួកគេនៅ Manchester United គឺមិននឹកស្មានដល់ និង “ឆ្កួត” ។
Mohamed Salah បានស៊ុតបញ្ចូលទី3គ្រាប់ម្នាក់ឯង បន្ទាប់ពី Naby Keita និង Diogo Jota រកបានម្នាក់១គ្រាប់ជួយឱ្យ Liverpool យកឈ្នះ៥-០ ។


លទ្ធផលនេះជាជ័យជម្នះដ៏ធំបំផុតរបស់ Liverpool នៅ Old Trafford ដោយស្ថិតនៅលេខ២ តាមពីក្រោយក្រុមកំពូលតារាង លីកកំពូលអង់គ្លេស Chelsea តែមួយពិន្ទុប៉ុណ្ណោះ ។


លោក Klopp បាននិយាយថា “វាគឺជាថ្ងៃដ៏ល្អមួយ ដែលជាថ្ងៃដ៏ធំមួយ។ នេះគឺជាជំពូកតូចមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប” ។ «មនុស្សនឹងនិយាយអំពីរឿងនេះនៅពេលអនាគត ព្រោះវានឹងមិនកើតឡើងម្ដងទៀតក្នុងពេលយូរទៀតទេ ប្រសិនបើមាន»៕


ប្រភព ៖ BBC Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner