សង្វែកណាស់!!បើកម៉ូតូសណ្ដោងរឺម៉កដឹកខ្យងយកទៅឲ្យប្អូន ត្រឡប់មកវិញត្រូវរថយន្តបុកស្លាប់

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ៌ម បន្ទាប់ពីបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងដឹលខ្យងយកទៅឲ្យប្អូន រួចត្រឡប់មកផ្ទះវិញ ត្រូវរថយន្តហ៊ីយ៉ាន់ដាយបើកបរដោយបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើកវ៉ាជែងជ្រុលទៅបុកពេញទំហឹង កាលពីវេលាម៉ោង៧ និង ៤០ នាទីយប់ថ្ងៃទី ២៤ខែតុលាឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរា ជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះកើតផុន ភេទប្រុស អាយុ៤៨ ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរខេត្តកំពង់ចាម។

តាមការៀបរាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះបានបើកម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងដឹកខ្យងយកទៅឲ្យប្អូន ហើយបានត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2D-4896បើកបរដោយបុរសម្នាក់រួមដំណើរនឹងនារីម្នាក់ទៀត បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើត បានវ៉ាជែងនិងរថយន្តមួយគ្រឿងក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកម៉ូតូសណ្ដោងរឺម៉កពេញទំហឹងបណ្តាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូសណ្ដោងស្លាប់នៅនឹងកើតហេតុ យ៉ាងអណោចអធម៌។ភ្លាមនោះតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនបានភ្លាមៗរួចប្រគល់ជូនសមត្ថកិច្ចបញ្ជូនខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ធ្វើការសួរបន្ត និងរង់ចាំទុកប្រគល់ជូនជំនាញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូនិងតែកុងរថយន្តបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner