ជិះម៉ូតូឌុបគ្នា វ៉ាជែងទៅប៉ះដៃចង្កូត និងរថយន្តធុនតូច ដួលត្រូវរថយន្តធុនធំកិនស្លាប់ម្នាក់របួសម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗយ៉ាងណាដែលធម៌និងបុរសម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងវ៉ាជែងទៅប៉ះដៃចង្កូតនិងរថយន្តធុនតូចមួយគ្រឿងដួលទៅនឹងថ្នល់ត្រូវរថយន្តធន់ធំមួយគ្រឿងទៀតកិន កាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី ២៤ ខែតុលាឆ្នាំ ២០២១នៅចំណុចខាងលិចបុរីមនោរម្យប្រមាណជា ៦០ម៉ែត្រ តាមបណ្តោយជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ។ សពរងគ្រោះមានឈ្មោះ ងួន វណ្ណៈ ភេទប្រុស អាយុជាង២០ ឆ្នាំ ស្នាក់នៅម្តុំផ្លូវវ៉េងស្រេងកាណាសុីធី ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតជិះម៉ូតូឌ្រីមសង់មួយគ្រឿងពណ៌ស បិតតែមស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង1N-9743ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងទៅប៉ះដៃចង្កូតនិងរថយន្តធុនតូចមួយគ្រឿងមិនចាំម៉ាក បណ្ដាលឲ្យដួលមកលើថ្នល់ ស្របពេលមានរថយន្តធុនធំមួយគ្រឿងទៀតមិនចាំម៉ាកបើកបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតបណ្តាលឲ្យកិនស្លាប់ម្នាក់និងម្នាក់តងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូខ្ទេចមួយកំណាត់មុខរងការខូចខាតយ៉ាងដំណំ បន្ទាប់មករថយន្តបានបន្តដំណើរទៅមុខបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដោយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូលបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner