ក្រសួងការបរទេសមីយ៉ាន់ម៉ាថា សេចក្ដីសម្រេចរបស់អាស៊ានចំពោះការមិនអញ្ជើញភាគីតំណាងនយោបាយណាមួយនៅមីយ៉ាន់ម៉ា រាប់ទាំងលោក Min Aung Hlaing ទៅកិច្ចប្រជុំអាស៊ាន គឺផ្ទុយនឹងធម្មនុញ្ញអាស៊ាន

អត្ថបទដោយ៖
AMS OneMinute

កាលពីថ្ងៃទី២២ តុលា ក្រសួងការបរទេសមីយ៉ាន់ម៉ាថា សេចក្ដីសម្រេចរបស់អាស៊ានចំពោះការមិនអញ្ជើញភាគីតំណាងនយោបាយណាមួយនៅមីយ៉ាន់ម៉ា រាប់ទាំងលោក Min Aung Hlaing ទៅកិច្ចប្រជុំអាស៊ាន គឺផ្ទុយនឹងធម្មនុញ្ញអាស៊ាន ជាពិសេសគឺធ្វើខុសនឹងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។

ខាងយោធាមីយ៉ាន់ម៉ាក៏បានបន្ថែមថា ខ្លួននឹងមិនទទួលយកនូវការសម្រេចចិត្តខាងលើនេះឡើយ តែខ្លួនត្រៀមខ្លួនក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាពជាមួយអាស៊ាន។

ក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី១៥ តុលា អាស៊ានមិនមានកុងសង់ស៊ីសក្នុងការអញ្ជើញភាគីនយោបាយណាមួយនៅមីយ៉ាន់ម៉ានោះទេ ហើយអាសនៈរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធនានា ដែលប្រព្រឹត្តិទៅនៅក្នុងសប្ដាហ៍នេះ គឺធ្លាក់ទៅលើ “តំណាងមិនមែនក្នុងជួរថ្នាក់ដឹកនាំនយោបាយ” នៃប្រទេសនេះ។

ads banner