រដ្ឋបាលរាជធានីភ្នំពេញ ហាមការធ្វើចរាចរណ៍ចំពោះឡានធំ ដឹកធ្ងន់ឆ្លងកាត់ផ្លូវលេខ២០អា ខណៈមានទឹកហូរកាត់នៅយប់ទី២៥តុលានេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមការធ្វើចរាចរណ៍ចំពោះឡានធំ ឡានដឹកធ្ងន់ឆ្លងកាត់ផ្លូវលេខ២០អាឡើយ ចាប់ពីម៉ោងនេះតទៅ តែអាចអោយធ្វើចរាចរណ៍បានចំពោះឡានតូចនិងម៉ូតូ។ ការសម្រេចបែបនេះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងនៅយប់ថ្ងៃទី២៥តុលានេះ ខណៈដែលលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ចុះពិនិត្យស្ថានភាពទឹក ទាំងយប់។

កំណាត់ផ្លូវលេខ២០អា ដែលត្រូវបិទនេះ ចាប់ពីរង្វង់មូលកួរស្រូវ ឆ្លងកាត់សង្កាត់ រលួស និងសង្កាត់គងនយ ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយការសម្រេចមិនអោយមានការធ្វើចរាចរណ៍ចំពោះឡានធំ ដឹកទំនិញឆ្លងកាត់ផ្លូវលេខ២០អានេះ គឺដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវមួយនេះហើយ។

ប៉ុន្តែតែទោះបីជាយ៉ាងណាក្តី នៅម៉ោង១១យប់នេះ លឹមគានហោ បានសម្រេចបិទទ្វាទឹកជាច្រើនទ្វាទឹក នៅខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថាយការលិចលង់ខ្លាំងនៅយប់នេះ។ បន្ទាប់មកទៀតនៅម៉ោង១២និង៣០នាទីយប់ថ្ងៃដដែលលោកទាំង២គឺលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានបន្តដំណើរមកពិនិត្យទ្វាទឹកនៅសង្កាត់ព្រៃវែងខណ្ឌដង្កោទៀតមុនវិលទៅកេហដ្ឋានវិញ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner