ថៃ​រក​ឃើញ​ករណី​កូ​វី​ដ​១​៩​ ​ថ្មីៗ​ ​ជិត​៨​ពាន់​នាក់​ ​ស្លាប់​​៦​៦​នាក់​ទៀត​

ក្រសួងសុខាភិបាល​ថៃ​បាន​ប្រកាស​ ​នា​ព្រឹក​ថ្ងៃ​ទី​២​៦​ ​តុលា​ ​២​០​២​១​នេះ​ថា​ ​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​៧​៧​០​៦​នាក់​ទៀត​ ​និង​ស្លាប់​មនុស្ស​៦​៦​នាក់​ទៀត​ ​ក្នុង​ពេល​២​៤​ម៉ោង​ចុងក្រោយ​មកនេះ​។​

ក្រៅពី​នេះ​ ​ក៏មាន​មនុស្ស​ជិត​១​ម៉ឺន​នាក់​ទៀត​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​ហើយ​ដែរ​ ​អំឡុង​ពេល​ដូចគ្នា​នេះ​។​

​ថៃ​មាន​ករណី​កូ​វី​ដ​១​៩​ ​ដំបូង​ ​កាលពីដើម​ឆ្នាំ​២​០​២​០​ ​ដោយ​មកទល់​ពេលនេះ​ ​កើន​ដល់​ ​ចំនួន​១​,​៨​៦​៦​,​៨​៦​៣​នាក់​ហើយ​ ​ជាសះស្បើយ​ ​១​,​៧​៤​៩​,​៨​៤​៨​នាក់​ ​ខណៈ​អ្នក​ស្លាប់​កើន​ដល់​ ​១​៨​៨​៦​៥​នាក់​ហើយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner