អប្សរាព្រឹកនេះ ២៧ តុលា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L0    សូមអញ្ជើញលោកអ្នកនាង តាមដានទស្សនា ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ, កិច្ចប្រជុំកំពូលអាស៊ាន-ចិន និងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាថ្ងៃទី២៦  ខែតុលា ឆ្នាំ២០២១ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ (ដាក់សុន្ទរកថា សម្តេចតេជោ រយៈ១៥នាទី)

L3C          ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសថា នឹងផ្តល់ថវិកាបន្ថែម ២០០លានដុល្លារ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានជាបន្តទៀត ហើយក្នុងនោះ សហរដ្ឋអាមេរិក នឹងបន្តធ្វើជាស្នូលរបស់អាស៊ាន ក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេស ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ៕…អានផ្ទាល់…

L3B  ចិន ប្រកាសនឹងបង្កើនថវិកា ចំនួន១០លានដុល្លារទៀត ទៅក្នុងមូលនិធិ កិច្ចសហការអាស៊ាន-ចិន ជាពិសេស ដើម្បីជំរុញការគាំទ្រ ដល់និស្សិតពីអាស៊ាន ទៅរៀននៅប្រទេសចិន សម្រាប់យុវជន ៕ …ឃ្លីប… រូបភាព លោក វ៉េង លីមហួត និងលោក សួង ពិសិដ្ឋ, អត្ថបទ  អាន កាត់ត វណ្ណលុក

L3A  អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងខិតខំជំរុញធ្វើយ៉ាងណា ឱ្យសេដ្ឋកិច្ច ក៏ដូចជាវិនិយោគ និង ពាណិជ្ជកម្ម បន្តបង្កើន ឡើងថែមទៀត ហើយភាគីទាំង២ ក៏បន្តជំរុញបង្កើន ទីផ្សារសេរី រវាង អាស៊ាន-សាធារណរដ្ឋកូរ៉េផងដែរ៕ …ឃ្លីប… (លីមហួត +ពិសិដ្ឋ + វណ្ណលុក)

BH8  ការនាំ​​ផ្លែចេក​ស្រស់ ​របស់​កម្ពុជា ​ទៅកាន់​ទីផ្សារ​ចិន​ នៅតែ​មាន​កំណើន​ខ្ពស់ ៕ …ឃ្លីប… (អត្ថបទ រូបភាព លោក កាត់ត លោក ប៊ុន ហុក + បញ្ជូលសម្លេង កញ្ញា ឃុន ស្រីនុច)

BH9  ច្រកព្រៃវល្លិ ខេត្តស្វាយរៀង ក្នុងមួយថ្ងៃ នាំស្រូវចេញ ជាង២ពាន់តោន រីឯតម្លៃស្រូវ ចុះថោកជាងឆ្នាំទៅ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក នុត នាង)

BH10        អភិបាលខេត្តកំពង់ចាម ស្នើឱ្យដៃគូរ អភិវឌ្ឍរមណីយដ្ឋាន “ទឹកឆា” កែលម្អតំបន់នេះ ឲ្យមានលក្ខណៈស្តង់ដារ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក លី ពៅ)

វគ្គទី២៖

D8    រដ្ឋមន្រ្តីក្រសួងធនធានទឹក បន្តអន្តរាគមន៍ជួសជុលរូងនាគ និងពង្រឹងលើកកម្ពស់តួទំនប់នៅតាមបណ្តោយសណ្តស្ទឹងព្រែកត្នោត ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់គ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋ …អានផ្ទាល់ (ដោយ៖ជា សេឌី)

D7    អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានលិចតំបន់មួយចំនួននៅក្រុងច្បារមន ស្រុកសំរោងទង ខណៈស្រុកបសេដ្ឋ និងស្រុកគងពិសី ទៀតកំពុងប្រឈមខ្លាំង ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

L4    រយៈពេល១១ខែមកនេះ ការស្ថាបនាផ្លូវ ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៨៣,៨៧% ដែល​គ្រោងបញ្ចប់ ការស្ថាបនា ក្នុងចុងខែធ្នូ ឆ្នាំ២០២១ ៕ …ឃ្លីប… (ដោយក្រសួង) (អត្ថបទ កាត់ត លោក វណ្ណលុក+ បញ្ជូលសម្លេងអ្នកនាង កន្និការ)

D1    ផ្លូវលំ១ខ្សែ ប្រមាណជាជាង ៧គីឡូម៉ែត ដែលតភ្ជាប់ផ្លូវជាតិ លេខ៥៨D ឆ្ពោះទៅអាងកន្សែង ឃុំសឹង្ហ ត្រូវបានស្ថាបនាជួសជុលឡើងវិញ៕…លោកឃិន គន្ធា…ឃ្លីប…

BH6  ថៃ ឯកភាពឱ្យដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកស្ទឹងបត់-ណងអៀន ក្នុងក្រុងប៉ោយប៉ែត នៅខែមករា៕ …ឃ្លីប… (អត្ថបទ រូបភាព កាត់ត កាត់ត លោក ប៊ុនហុក + បញ្ជូលសម្លេងអ្នកនាង កន្និកា

BH7  គោលបំណងសំខាន់ របស់គម្រោង Rice-SDP គឺធ្វើឲ្យប្រសើរឡើង នូវគោលនយោបាយសន្តិសុខស្បៀង និងការនាំចេញអង្ករ ក្នុងបរិបទ នៃការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ៕ …ឃ្លីប… (ប៊ុន រដ្ឋា + ប៊ុនហុក + ស្រីនុច)

D2    អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្វែងយល់ពីស្ថានភាពបណ្តាញផ្លូវកៅស៊ូក្នុងទីប្រជុំជនក្រុង ដែលរងការខូចខាត និងចុះពិនិត្យសោភ័ណភាពសណ្តាប់ធ្នាប់នៅផ្សារបឹងឈូក និងតាមដងស្ទឹងសង្កែ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

D9  ថ្នាក់ដឹកនាំចុះមូលដ្ឋាន បានឲ្យ ក្រុមការងារបង្កើនសាមគ្គីភាពផ្ទៃក្នុង និងអភិវឌ្ឍ ភូមិ ឃុំ         អោយចំតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ លោកគៀន. ច័ន្ទហ៊ីន …ឃ្លីប…

D6    គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងខេត្តបន្ទាយមានជ័យ នឹងបើកដំណើរឡើងវិញនៅដើមខែវិច្ឆិកា ឆ្នំា២០២១៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

D5  រយៈពេល២ថ្ងៃជាប់គ្នា មន្រ្តីជំនាញរកឃើញ និងរឹបអូសអាល់កុលក្លែងក្លាយ បានចំនួន១៥,៩៦០លីត្រ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)

D11  គ្រឿងញៀនប្រមាណជាង២៥គីឡូក្រាម ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន ក្រុង ខេត្ត បង្ក្រាបបាន ៕…អានផ្ទាល់ (ដោយ៖លោកគៀន. ច័ន្ទហ៊ីន)

D10  ប្រជាពលរដ្ឋ និងឣាជីវករផ្សារឈូក ស្រុកឈូកឣបឣរសាទ ឯក ឧត្តម ម៉ៅ ធនិន ក្នុងពេលដែល ឯកឧត្តមបាន មកកាន់ដំណែង ជាឣភិបាលខេត្តកំពត ៕…អានផ្ទាល់ (ដោយ៖សិលា សារិន)

វគ្គទី៣៖ អន្តរជាតិ

G1     តើអាស៊ានអាចរួមរស់ជាមួយ «Quad» បានដែរឬទេ? អានផ្ទាល់

G2     រុស្ស៊ីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣៦,៤៤៦ករណី និងស្លាប់១,១០៦នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃនេះ ៕…អានផ្ទាល់

G3     វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «៣,៥៩៥ករណី» និងស្លាប់៦៤នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ ៕…អានផ្ទាល់

G4     ប្រជាជនឥណ្ឌាជាច្រើននាក់ រង់ចាំ WHO ទទួលស្គាល់វ៉ាក់សាំង COVAXIN នោះទើបពួកគេអាចចេញទៅក្រៅប្រទេស៕…អានផ្ទាល់

G5     ប៉ាគីស្ថាន និងចិន ជំរុញឱ្យអន្តរជាតិបញ្ជូនជំនួយមនុស្សធម៌ទៅកាន់អាហ្វហ្កានីស្ថាន ៕…អានផ្ទាល់

វគ្គទី៤៖

R98………………………………………. ម្រេច “ដីផ្លី” មានប្រភពមកពីប្រទេសឥណ្ឌាកំពុងមានវត្តមានដាំនៅលើដីកំពត។ Long Pepper ឬខ្មែរយើងហៅថា «ដីផ្លី» គឺជាម្រេចមួយប្រភេទដែលមានប្រភពមកពីប្រទេស ឥណ្ឌា កំពុងតែមានវត្តមានដាំនៅក្នុងខេត្តកំពត។ បើតាមការអោយដឹងពីម្ចាស់ចំការគុណភាពដី នៃខេត្តកំពត បានធ្វើអោយរសជាតិម្រេចមួយប្រភេទនេះមានរសជាតិឆ្ងាញ់ខុសប្លែកពីធម្មតា។ …ឃ្លីប…

ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner