រដ្ឋមន្ដ្រីការបរទេសអាមេរិកលោក Blinken បានបង្ហោះសារថា “តៃវ៉ាន់ជាដៃគូដ៏សំខាន់របស់អាមេរិក និងភាពជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ

អត្ថបទដោយ៖
AMS OneMinute

រដ្ឋមន្ដ្រីការបរទេសអាមេរិកលោក Blinken បានបង្ហោះសារថា “តៃវ៉ាន់ជាដៃគូដ៏សំខាន់របស់អាមេរិក និងភាពជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ។ តៃវ៉ាន់គួរតែមានការចូលរួមនៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ ជាពិសេសក្នុងកំឡុងពេលដែលយើងប្រឈមនឹងបញ្ហាសកលដែលមិនធ្លាប់មានពីមុនមក។”

អ្នកវិភាគចិនបានឆ្លើយតបវិញថា ការលើកឡើងនេះមិនត្រឹមតែជាទង្វើបំពានលើ “គោលនយោបាយចិនតែមួយ” នោះទេ ថែមទាំងរំលឹកដល់កាលដែលអាមេរិករត់ចោលអាហ្វហ្កានីស្ថាន ដែលធ្លាប់ជាដៃគូសំខាន់របស់អាមេរិកដូចគ្នា។ មនុស្សដែលធ្វើការឱ្យអាមេរិកដើម្បីភាពជោគជ័យលទ្ធិប្រជាធិបតេយ្យក្នុងអាហ្វហ្កានីស្ថាន ក៏ត្រូវបានគេទម្លាក់ពីលើយន្តហោះអាមេរិក។ ចូរប្រយ័ត្នឱ្យមែនទែន បើអ្នកចង់ធ្វើមិត្តជាមួយលោក Blinken ឬចង់ចូលរួមក្នុងរបៀបវារៈសង្គ្រាមរបស់គាត់។

ភាគីចិនបានបន្ថែមថា ជាង ២០ឆ្នាំមកនេះ រដ្ឋាភិបាលអាមេរិកចំណាយលុយយ៉ាងហោចណាស់ ៨ទ្រីលានដុល្លារ បង្កសង្គ្រាមជាច្រើនលើកក្នុងនាម “ប្រជាធិបតេយ្យ” ដោយពុំទទួលបានជ័យជម្នះសោះឡើយ ហើយថែមទាំងរងភាពអាម៉ាស់យ៉ាងខ្លាំងជុំវិញបញ្ហានៅអាហ្វហ្កានីស្ថាន។

“បើអាមេរិកមិនអាចកម្ចាត់ក្រុមតាលីបង់ដ៏តូចមួយបានផង តើអាមេរិកមានលទ្ធភាពធ្វើសង្គ្រាមបំបែកបំបាក់មហាអំណាចចិនឬទេ?”

ប្រភព៖ PandaPaws

ads banner