រដ្ឋបាលខណ្ឌចំការមន សំណេះសំណាល និងផ្ដល់អំណោយដល់សមាគមមនុស្សចាស់សង្កាត់ទាំង០៥ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានជួបសំណេះសំណាលជាមួយសមាគមមនុស្សចាស់សង្កាត់ទាំង០៥ ក្នុងឱកាស ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ក្រោមវត្តមានលោកស្រី កែវ សាម៉ុល អភិបាលរង តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានសមាគមមនុស្សចាស់ខណ្ឌចំការមន នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ ។

ក្នុងឱកាសនេះ លោកស្រី កែវ សាម៉ុល បានលើកឡើងថា ដោយសារតែក្រុមការងារយើងខ្ញុំ សុទ្ធតែក្មេងជំនាន់ក្រោយ ដូច្នេះគ្មានអ្វី ក្រៅពីប្រតិបត្តិចំពោះលោកពូទាំងអស់ ដើម្បី ការដឹកនាំ និងពន្យល់ ថាតើត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យដំណើរ ការដឹកនាំអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់យើង ឲ្យបានរលូន នឹងទទួលបានជោគជ័យនៅក្នុងសង្កាត់ទាំង៥ នៃខណ្ឌចំការ មន ។ លោកស្រីបន្តថា ក្រោយពេលប្រកាសបង្កើតសមាគមមនុស្សចាស់ នៅក្នុងខណ្ឌចំការមន សូមអោយលោកពូ ដែលជាសមាជិក រាយការណ៍មកលោកចៅសង្កាត់ ទាក់ទងនឹងស្ថានភាពនៃការរស់នៅ ដើម្បីថ្នាក់ដឹកនាំមានវិធានការ និងធ្វើការដោះស្រាយជូន ។

លោកស្រីអភិបាលរងខណ្ឌ បានបន្ថែមថា កម្ពុជា យើងមានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ ដែល សម្បូណ៌បែប និងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះ ។ លោកស្រី បានបន្តទៀតថា នៅក្នុងន័យនេះ ដើម្បីសម្ដែងនូវការដឹងគុណចំពោះ គុណូបការៈដ៏ថ្លៃថ្លារបស់ មនុស្សវ័យចាស់ រាជរដ្ឋាភិបាល បានរៀបចំនិងបង្កើតបទដ្ឋានគតិយុត្ត និងគោលនយោបាយជាតិជាបន្តបន្ទាប់ សំដៅ លើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើង ហើយរាជរដ្ឋាភិបាល ក៏បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្ត គោលនយោបាយជាតិស្តីពីមនុស្សវ័យ ចាស់២០១៧-២០៣០ និងមានគម្រោងគាំទ្រផ្សេងៗសម្រាប់ជួយលើកកម្ពស់សុខុមាលភាពមនុស្សវ័យចាស់នៅកម្ពុជា ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ ក៏មានអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌចំការមន និងព្រះចៅ អធិការវត្តទួលទំពូង ដើម្បីចែកជូនដល់សមាគមមនុស្សចាស់សង្កាត់ទាំង០៥ ដោយក្នុង ០១នាក់ទទួលបាន អង្ករ -មី -ទឹកក្រូច -ទឹកដោះគោឆៅ -ស្ករស -ភួយ០១ -ក្រម៉ា ០១ -ម៉ាស និងថវិកាមួយចំនួនផងដែរ ៕ ដោយប៊ុនធី និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner