២៧ តុលា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. កសិករដែលដាំដុះមៀនប៉ៃលិន ឬតាង៉ែន នៅតែប្រឈមនឹងបញ្ហាទីផ្សារ បើការចរចាជាមួយចិននៅតែអូសបន្លាយ ដោយសាររបាំងអនាម័យ និងភូតគាមអនាម័យ ខណៈបញ្ហានេះមានចាប់តាំងពីដើមខែសីហា ឆ្នាំ២០២១ – ថ្មីៗ

២. អភិបាលខេត្តមណ្ឌលគិរីថ្មី កំពុងជំរុញស្ថាប័នជំនាញពិសេស មន្ទីរសាធារណការខេត្តពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញសំណង់វិមានឯករាជ្យថ្មី ដើម្បីត្រៀមប្រារព្ធពិធីបុណ្យឯករាជ្យជាតិ – រស្មីកម្ពុជា

៣. មន្ត្រីជំនាញបានបង្ក្រាប និងដកហូតអាល់កុលក្លែងក្លាយមេតាណុលចំនួន ៤ ៧១០លីត្រ ដែលសង្ស័យមានប្រភពនាំចូលពីវៀតណាម – ភ្នំពេញបុស្តិ៍

៤. ក្រុមហ៊ុន Merck ប្រកាសផ្តល់អាជ្ញាប័ណ្ណឥតគិតថ្លៃជូនអង្គការ Medicines Patent Pool (MPP) គាំទ្រដោយ UN ចំពោះថ្នាំ molnupiravir ព្យាបាលកូវីដ១៩ ដើម្បីចែករំលែកដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ – The Hill

៥. ចិនបានច្រានចោលទាំងស្រុងនូវសំណើរបស់អាមេរិក និងបានប្រកាសយ៉ាងក្តែងៗថា កោះតៃវ៉ាន់គ្មានសិទ្ធិក្នុងចូលរួមជាមួយអង្គការសហប្រជាជាតិនោះទេ – Aljazeera

ads banner