គណៈកម្មការអន្តរក្រសួងបញ្ជាក់ការគ្មានបង្ក្រាបករណីល្មើសថ្ងៃពុធនេះ (Video Inside)

ការបង្ក្រាបលើសកម្មភាពល្មើសក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះមិនបានកើតឡើងលើជនណាម្នាក់ឡើយ ទាំងវិធានការសុខាភិបាល, វិធានការរដ្ឋបាលនិងវិធានការច្បាប់ ខណៈការផ្សព្វផ្សាយច្បាប់របស់គណៈកម្មការ អន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ១៩ បានធ្វើជារៀងរាល់ថ្ងៃបន្តបន្ទាប់មកនេះ ។

មន្ត្រីគណៈកម្មការអន្តរក្រ សួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ បានថ្លែងបញ្ជាក់ជានៅថ្ងៃពុធនេះថា សមត្ថកិច្ច ផ្សព្វផ្សាយអប់រំអំពីច្បាប់លិខិតបទដ្ឋានគតិ យុទ្ធពាក់ព័ន្ធជួនប្រជាពលរដ្ឋសរុបចំនួន៤៩៥ទីតាំង ក្នុងនោះរួម មានមនុស្សចំនួន២៦៧នាក់។

រាជរដ្ឋាភិបាលកម្ពុជាដែលត្រៀមនឹងបើកដំណើរការសេដ្ឋកិច្ចជាតិសាឡើងវិញវេលាចុងឆ្នាំនេះ បានបន្ធូរបន្ថយ ការរឹតបន្តឹងតាមកន្លែងខ្លះជាបណ្តើរ ក្នុងនោះរួម មានទីតាំងអាហារដ្ឋានដែលមានអនាម័យ និងកន្លែងដទៃទៀត ខ្លះ ក៏ដូចជាការជួបជុំគ្នាដោយបានអនុញ្ញាតឲ្យមានមនុស្សចូលរួមក្រោមចំនួន៥០នាក់ផងនោះដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner