វត្តមានស្វាព្រាមនៅកម្ពុជាមានជាង ៣ ០០០ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០%

អត្ថបទដោយ៖
AMS OneMinute

វត្តមានស្វាព្រាមនៅកម្ពុជាមានជាង ៣ ០០០ក្បាលនាពេលបច្ចុប្បន្ន ខណៈចំនួនស្វាព្រាមនៅលើពិភពលោកមាននិន្នាការថយចុះប្រមាណ ៥០%។ ភាគច្រើនស្វាព្រាមនេះរស់នៅភាគតំបន់ភាគខាងកើតនៃប្រទេសកម្ពុជា ដូចជាដែនជម្រកសត្វព្រៃកែវសីមា លំផាត់ និងស្រែពក។

ស្វាព្រាមនេះជាសត្វស៊ីផ្លែឈើ និងស្លឹកឈើ ហើយវាជាភ្នាក់ងារមួយក្នុងការនាំគ្រាប់ពូជរុក្ខជាតិពីកន្លែងមួយទៅកន្លែងមួយ ដើម្បីអាចឱ្យរុក្ខជាតិ ព្រៃឈើអាចបន្តដុះលូតលាស់បាន។ ស្វាព្រាមមានផ្ទៃមុខពណ៌ខ្មៅ ហើយភ្នែក ច្រមុះ មាត់មានពណ៌សប្រផេះ និងមានដុះកញ្ចុំពុកមាត់វែងពណ៌សដុះព័ទ្ធជុំវិញផ្ទៃមុខស្ទើរតែលុបបាត់ត្រចៀក។

ប្រភព៖ Neth Pheaktra

ads banner