ក្រសួងអប់រំយុវជននិងកីឡា ច្រានចោលលិខិតក្លែងក្លាយដែលបានជូនដំណឹងថា សម្តេចតេជោហ៊ុន សែន អនុញ្ញាតឱ្យ«ជាប់ជាស្ថាពរ»ចំពោះបេក្ខជនដែលត្រូវប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លូម

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈ បណ្តាញព័ត៌ មានAMS បានចេញមកច្រានចោលចំពោះលិខិតក្លែងក្លាយ ដែលត្រូវបានផ្សព្វផ្សាយ តៗគ្នាថា ក្រសួងសម្រេចឲ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កំណត់ឲ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា «លិខិតដែលផ្សព្វផ្សាយអំពីការជាប់ជាស្ថាពរ របស់បេក្ខជននោះ គឺជាលិខិតក្លែងក្លាយ ក្រសួងអប់រំ សូមច្រានចោលលិខិតក្លែងក្លាយនោះ»។
ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្ដពង្រឹងការលើកកម្ពស់គុណភាពប្រឡងឱ្យបានល្អដូចមុនៗ ដើម្បីទទួលបានធនធានមនុស្សដែលមានសមត្ថភាពពិត ប្រាកដសម្រាប់បំរើកិច្ចអភិវឌ្ឍន៍ជាតិ។
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម្រាប់ឆ្នាំ ២០២១ នេះ ក្រសួងបានកំណត់ថ្ងៃប្រឡងនៅដើមខែធ្នូខាងមុខ នេះ។
យោងតាមលិខិតដែលឯកឧត្តមហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ជម្រាបជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្តបានបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ នឹងធ្វើឡើងនៅថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២១។
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់AMSឱ្យដឹង ថា ការប្រឡងនេះក្រសួងនៅតែបន្តអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួល យកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាពតាមការគ្រោងទុក។
«ក្រសួងអប់រំ យុវជន និងកីឡា សូមលើក ទឹកចិត្តសិស្សានុសិស្សនិងបេក្ខជនប្រឡងទាំងអស់បន្តខិត ខំប្រឹងប្រែងរៀនសូត្រពីចម្ងាយ និងតាមអនឡាញ ទន្ទឹមនឹងការសិក្សាក្នុងថ្នាក់ដោយបន្តថែទាំសុខភាព និងគាំទ្រគ្នាទៅវិញទៅមក ខណៈដែលកម្ពុជានិងពិភពលោកនៅកំពុងប្រឈមជាមួយនឹងកូវីដ-១៩ នៅឡើយ។
ក្នុងន័យនេះក្រសួងអប់រំ យុវជន និង កីឡា នៅតែបន្តលើកកម្ពស់គុណភាពអប់រំនិងគុណភាពប្រឡង ដើម្បីឆ្លើយតបនឹងតម្រូវការសិក្សាក្នុងបរិបទកូវីដ-១៩»។
យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា វិញ្ញាសាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិត្រូវបានកំណត់ចំនួន២ ដោយទី ១. សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (ប្រវត្តិសាស្ត្រ) និង២.សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដី និងបរិស្ថានវិទ្យា)។
គួររំឭកផងដែរថា ដោយ សារស្ថានភាពនៃការរីករាល ដាលវីរុសកូវីដ ១៩ សម័យប្រឡង សញ្ញាបត្រ មធ្យម សិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡាបាន សម្រេចឱ្យបេក្ខជនចុះ ឈ្មោះប្រឡង ជាប់ជាស្ថាពរ ដោយគ្មានការកំណត់និទ្ទេស ដោយកា រសម្រេច នេះយោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ដោយលោកបារម្ភពីការរីករាលដាលនៃជំងឺកូវីដ១៩៕
អត្ថបទលីដា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner