អភិបាលរាជធានី យប់ថ្ងៃ២៧តុលាចុះត្រួតពិនិត្យកម្លាំងនៅទីបញ្ជាការស្រាល មុខផ្សារព្រែកជ្រៃ ដើម្បីត្រៀមសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅវេលាម៉ោងជាង១០យប់ថ្ងៃទី ២៧ ខែតុលានេះ បានដឹកនាំកម្លាំងនិងអាជ្ញាធរ ដោយឈរជើងនៅ ទីបញ្ជាការស្រាល ដែលមានទីតាំងស្ថិតនៅមុខផ្សារព្រែកជ្រៃក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញនូវឡើយទេ ។
ការមកកាន់ទីបញ្ជាការស្រាលរបស់លោកឃួង ស្រេង ធ្វើឡើង ក្នុងគោលបំណងតែមួយគត់ គឺដើម្បីបញ្ជាកម្លាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ មានទុក្ខភ័យ ខណៈដែរទឹកជំនន់ស្ទឹងព្រែកត្នោតបានជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋប្រមាណ១០សង្កាត់ហើយ នៅក្នុងខណ្ឌដង្កោនេះ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងនាំអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមកចែកជូនប្រជាពលរដ្ឋដែលទទួលរងការលិចលង់នេះផងដែរ។
បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់អាជ្ញាធរខណ្ឌដង្កោបានឲ្យដឹងថា នៅក្នុងមូលដ្ឋានខណ្ឌដង្កោមានសង្កាត់ចំនួន ១០ហើយ ដែលទទួលការរកនូវការលិចលង់ដោយជំនន់ទឹកស្ទឹងព្រែកត្នោត ក្នុងនោះប្រជាពលរដ្ឋប្រមាណជា៣០០០ គ្រួសារបានទទួលរងផលប៉ះពាល់ ហើយចំនួននេះ អាជ្ញាធររាជធានីភ្នំពេញក៏គ្រោងនឹងនាំយកអំណោយរបស់សម្ដេចតេជោមកចែកជូនពួកគាត់ផងដែរ ។
នៅម៉ោងជាង១១យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ការងារសំខាន់បំផុតរបស់អាជ្ញាធរគឺត្រៀមកំលាំងរួចហើយដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋចេញពីតំបន់ទឹកលិច នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។លោកឃួង ស្រេង បន្តថា៖អនុវត្តតាមអនុសាសន៌សម្ដេចតេជោហ៊ុនសែន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់សំខាន់មើលថែនិងការការរពារអាយុជីវិតប្រជាពលរដ្ឋជាកត្តាសំខាន់និងមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយនៅក្នុងរាជកាលដឹកនាំរបស់សម្ដេចយើងអនុវត្តបានខ្ជាប់ខ្ជួន។សម្រាប់រាជធានីភ្នំពេញត្រៀមអង្ករ១០០០តោនជារៀងរាល់ពេលដោះស្រាយចំយថាហេតុដើម្បីសង្គ្រោះប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ៖ នៅយប់ថ្ងៃទី២៧ តុលានេះ ទាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងកម្លាំងទាហាន បានត្រៀមរួចរាល់ហើយទាំងកម្លាំងនិងឧបករណ៍សម្ភារៈ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបហានិភ័យដោយទឹកជំនន់ បើទោះបីឆ្នាំនេះស្ថានភាព
លិចលង់នៅក្នុងមូលដ្ឋានខណ្ឌដង្កោមានទំហំតូចជាងឆ្នាំកន្លងទៅក៏ដោយ ។ កម្លាំងទាំងអស់គឺបានត្រៀមនិងឈរជើងរួចស្រេចហើយនៅទីបញ្ជាការស្រាលស្ថិតនៅតាមបណ្តោយផ្លូវ២១៧ មុខផ្សារព្រែកជ្រៃក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner