ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិតអបអរសាទរ គោរពជូន សម្តេច ហ៊ុន សែន ក្នុងឱកាសសម្តេចបានបង្កើតស្នាដៃជាប្រវត្តិសាស្រ្តមួយទៀត ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើវិសោធនកម្ម រដ្ឋធមនុញ្ញ ដែលកំណត់ឱ្យថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាមានសញ្ជាតិតែមួយគត់

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្ញើសារលិខិតអបអរសាទរ គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចបានបង្កើតស្នាដៃជាប្រវត្តិសាស្រ្តមួយទៀត ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានធ្វើវិសោធនកម្ម រដ្ឋធមនុញ្ញ ដែលកំណត់ឱ្យថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាមានសញ្ជាតិតែមួយគត់ ។

ក្នុងសារលិខិតបានបញ្ជាក់ថា ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែង នូវសេចក្តីសោមន្សរីករាយឥតឧបមាចូលរួមអបអរសាទរយ៉ាងក្រៃលែង ក្នុងឱកាសដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្កើតស្នាដៃជាប្រវត្តិសាស្ត្រមួយទៀត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមដែលរដ្ឋសភាន ព្រះរាជាណាចក្រកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់ឱ្យថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាមាន សញ្ញាតិខ្មែរតែមួយគត់។

គំនិតផ្តួចផ្តើមនេះ បានសបញ្ជាក់នូវឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅ និងស្មោះត្រង់ឥតងាកររបស់ សម្តេចតេជោ ចំពោះជាតិមាតុភូមិ។ ច្បាប់ធម្មនុញ្ញនេះ គឺជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាង នយោបាយឱ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំងបួនរបស់ជាតិ ត្រូវ តែស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា ទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗ ដែលជា អាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ ឯកភាពជាតិ ស្ថិរភាពជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើការដឹកនាំប្រទេស ដោយតម្កល់ឧត្តម ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ។

ក្នុងឱកាសដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពដឹងគុណដ៏ស្មោះអស់ពីដួង ចិត្តចំពោះគំរូវីរភាពដ៏ឆ្នើមរបស់ សម្តេចតេជោ ដែលបានដឹកនាំចលនាតស៊ូរំដោះប្រទេសជាតិ ស្វះស្វែង រកសន្តិភាព បង្រួបបង្រួមជាតិ ការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំង ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិត និងសុខុមាលភាពប្រជាជន។

យើងខ្ញុំសូមបួងសួងចំពោះគុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានជូន សម្ដេចតេជោនាយករដ្ឋមន្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី មេត្តាទទួល នូវការគោរពដ៏ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្រពីយើងខ្ញុំទាំងអស់គ្នា ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner