វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ប្រជុំត្រួតពិនិត្យ តាមដាន និងវាយតម្លៃលទ្ធផលការងារប្រចាំខែតុលានិងលើកទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២១

ដីឥដ្ឋ : នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១
ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងវាយតម្លៃលទ្ធផលការងារប្រចាំខែតុលានិងលើកទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២១ របស់វិទ្យាស្ថាន តាមរយៈប្រព័ន្ធអនឡាញ ZOOM ដោយមានការចូលរួមពីលោកនាយក លោកនាយករង នាយការិយាល័យ និងមន្ត្រីនៃវិទ្យាស្ថាន។

 ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធានអង្គប្រជុំ បានសម្តែងការស្វាគមន៍ដល់សមាជិកនៃអង្គប្រជុំ និងអនុញ្ញាតឱ្យលោកនាយកវិទ្យាស្ថានរាយការណ៍សង្ខេបអំពីលទ្ធផលការងាររបស់អង្គភាពជូនដល់អង្គប្រជុំដើម្បីធ្វើការត្រួតពិនិត្យនិងវាយតម្លៃលើលទ្ធផលការងារដែលបានអនុវត្តក្នុងខែតុលា ឆ្នាំ២០២១ របស់វិទ្យាស្ថាន។

 បន្ទាប់ពីបានត្រួតពិនិត្យនិងកែសម្រួលខ្លឹមសាររបាយការណ៍រួចមក ឯកឧត្តមប្រធានអង្គប្រជុំបានសម្រេចឯកភាពទាំងស្រុង ព្រមទាំងណែនាំដល់ការិយាល័យរដ្ឋបាល-សរុបយករបាយការណ៍ខាងលើទៅកែសម្រួលនិងរៀបចំកម្មវិធីការងារប្រចាំខែវិច្ឆិកា និងបញ្ជូនទៅមន្ទីរចាត់ការឱ្យបានទាន់ពេលវេលា។

 ជាចុងក្រោយ ឯកឧត្តមប្រធានអង្គប្រជុំបានណែនាំនូវការងារមួយចំនួនដូចខាងក្រោម៖
- ថ្នាក់ដឹកនាំនិងមន្ត្រី ត្រូវពង្រឹងការគោរពវិន័យការងាររបស់វិទ្យាស្ថាន 
- ជំរុញឱ្យនាយការិយាល័យនីមួយៗ ត្រូវអនុវត្តកម្មវិធីការងារប្រចាំខែឱ្យបានសម្រេច ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២១ របស់វិទ្យាស្ថាននិងរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់វិទ្យាស្ថានស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់បណ្ឌិត្យសភានគរបាលកម្ពុជា
- ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវតាមដានសុខភាពរបស់ខ្លួននិងអនុវត្តវិធានការណ៍ ៣កុំ ៣ការពារ។ដោយ-រ៉ាវុធ
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner