សាសនិកជនចំនួន ៣២រូប ត្រូវបានទទួលគោរម្យ៍ងារ អគ្គមហាឧបាសិកា, មហាឧបាសក និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ (Video Inside)

ពុទ្ធសាសនិកជនចំនួន ៣២រូប ត្រូវបានទទួលគោរម្យ៍ងារ អគ្គមហាឧបាសិកា, មហាឧបាសក និងមហាឧបា សិកាពុទ្ធសាសនូបត្ថម្ភ ក្នុងពិធីមួយក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់នៃ សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ព្រះ សង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងចំណោមពុទ្ធសាសនិកជនដដែលទទួលបានគោរម្យ៍ងារ ដ៏ខ្ពង់ខ្ពស់នេះ រួមមានទាំងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងជាទីប្រឹក្សាគណៈសង្ឃ នាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោកជំទាវហ៊ុនប៊ុនធឿន ដែលតែងដាក់ខ្លួន បំរើលើវិស័យព្រះសាសនា គឺជាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ក្នុងពិធីដែលបានតែងតាំងកាលពីថ្ងៃ ទី ២៧តុលានេះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner