អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤៦លាន២៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៩៩ម៉ឺននាក់ និងជាសះស្បើយ២២៣លាន១៥ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៤៦លាន២៧ម៉ឺន៥ពាន់៦០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៩៩ម៉ឺន៦ពាន់៤៣៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២២៣លាន១៥ម៉ឺន២ពាន់៤២៦នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៦លាន៦៨ម៉ឺន៥ពាន់១៤៥នាក់ ស្លាប់ចំនួន៧៦ម៉ឺន៣ពាន់៧៨៤នាក់ និងជាសះស្បើយចំនួន៣៦លាន៥៦ម៉ឺន៥ពាន់៩៤៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន២៤ម៉ឺន៥ពាន់៥៣០នាក់ ស្លាប់៤៥ម៉ឺន៧ពាន់២២១នាក់ និងជាសះស្បើយ៣៣លាន៦១ម៉ឺន៩ពាន់៩៤២នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៧៨ម៉ឺន១ពាន់៤៣៦នាក់ ស្លាប់ចំនួន៦០ម៉ឺន៧ពាន់១២៥នាក់ និងជាសះស្បើយ២០លាន៩៧ម៉ឺន៩ពាន់៣២៤នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner