កម្ពុជាកំពុងប្រែក្លាយជាខ្លាអាស៊ី ហើយនេះជាដំណឹងល្អសំរាប់ប្រទេសអាមេរិក!

អត្ថបទដោយ៖
AMS OneMinute

សព្វថ្ងៃ កម្ពុជាកំពុងអភិវឌ្ឍខ្លួនជាខ្លាអាស៊ីមួយ។ ដូចខ្លាអាស៊ីដទៃរួមមានកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងសិង្ហបុរីក្នុងសម័យដើមទសវត្សរ៍ឆ្នាំ១៩៦០ ការរីកចម្រើនរបស់កម្ពុជា គឺប្រកបដោយយុទ្ធសាស្ត្រ និងមានស្ថិរភាព។

កម្ពុជាមានអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧%។ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាត្រូវបានជំរុញដោយវិស័យទេសចរណ៍ វាយនភណ្ឌ និងផលិតកម្មកាត់ដេរ។ វិស័យសំណង់ក៏បានរីកដុះដាល ហើយវិនិយោគិនបរទេសបានសម្រុកមកបើករោងចក្រនៅកម្ពុជា និងទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក អឺរ៉ុប និងចិន។

ច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលទើបត្រូវបានប្រកាសឱ្យប្រើ នឹងជំរុញឱ្យមានការវិនិយោគបរទេសចូលមកក្នុងស្រុកកាន់តែច្រើនទៀត។ ហើយនេះជាឱកាសរបស់អាមេរិកមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញផលិតផលទៅប្រទេសអាស៊ីផ្សេងទៀត។

ប្រជាជនកម្ពុជាមានទស្សនៈវិជ្ជមានចំពោះអាមេរិក ហើយកម្លាំងពលកម្មរបស់យើងនឹងសម្រុកទៅរកក្រុមហ៊ុនអាមេរិក ដើម្បីស្វែងរក និងបង្កើនចំណេះដឹងបន្ថែម ពិសេសលើជំនាញបច្ចេកវិទ្យាថ្មីៗ ការបណ្តុះបណ្តាលជំនាញទុន ដែលផ្តល់ឱ្យពួកគេនូវប្រាក់កម្រៃសមរម្យ។ ការរីកលូតលាស់នៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ក៏នឹងធ្វើឱ្យមានការយល់ដឹងពីគ្នាកាន់តែធំទូលាយ និងទំនាក់ទំនងនយោបាយមួយដែលល្អប្រសើរ។

ប្រភព៖ Newsweek

ads banner